ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដែលរៀបចំនៅព្រឹកថ្ងៃទី១០តុលានេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណ១០០០នាក់។
នេះគឺជាការជួបជុំសំណេះសំណាលរវាងមន្ត្រីស្ថាប័នរដ្ឋជាមួយតំណាងអ្នកលក់គ្រឿងស្រវឹង និងតំណាងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរកមធ្យោបាយឈានឆ្ពោះទៅគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង។
នៅក្នុងជំនួបនេះមានរៀបចំតុមូលដើម្បីពិភាក្សាលើប្រធានបទ «ផលប៉ះពាល់ និងការរៀបចំ សណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង» ប្រធានបទ «ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណា ចក្រកម្ពុជា» ព្រមទាំងមតិទៅលើ «ការអប់រំណែនាំប្រជាពលរដ្ឋឱ្យ ទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ»៕
ដោយ៖ តារា