ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ទូច សុខៈ ៖ ករណីលោកស្នងការនគរបាលខេត្តប៉ៃលិន ត្រូវបានលោកអភិសន្តិបណ្ឌិត ស សុខា និងអគ្គស្នងការនគរបាលជាតិ កំពុងធ្វើការងារនឹងហើយ!

ចែករំលែក៖

ភ្នំពេញ ៖ ករណីលោក ឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត ប៉ៃលិន ពាក់ព័ន្ធ ” មូលហេតុ ដែល ស្លាប់ បណ្ដាល មកពី ប៉ះទង្គិច ក្បាល និង រាងកាយ ធ្ងន់ធ្ងរ ដោយអំពេីហិង្សា និង ទារុណកម្ម ” លើជនរងគ្រោះ ក្នុងសមត្ថកិច្ចការងារគ្រប់គ្រងរបស់គាត់ គឺមានការបង្ហោះព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម ផ្តោតអារម្មណ៍ខ្លាំងថា មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តមិនស្របតាមនីតិវិធី ។ 

Facebook ខ្លះបង្ហោះថា ៖ ខ្ជិល អោយមាន អាយ៉ៃឆ្លេីយឆ្លងទៀត បញ្ចេញ ភស្តុតាង បន្ថែម តែម្ដងទៅ ដេីម្បី ជូន ជា ដំណឹង ដល់ ថ្នាក់ដឹកនាំបានជ្រាប !  

សេចក្ដី សន្និដ្ឋាន ដំបូងក្នុង កំណត់បង្ហាញ លិខិត ចុះថ្ងៃទី ១៩ សីហា ២០២៤ មន្រ្ដីជំនាញ កោសល្យវិច័យ បាន បញ្ជាក់ ច្បាស់លាស់ថា ” មូលហេតុ ដែល ស្លាប់ បណ្ដាល មកពី ប៉ះទង្គិចក្បាល និង រាងកាយធ្ងន់ធ្ងរដោយអំពេីហិង្សា និងទារុណកម្ម ” ។  លោក ឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ស្នងការខេត្ត ក៏បានចារ ” បានឃេីញ មុខការ ” ។  

ប៉ុន្តែ ពេល ធ្វើរបាយការណ៍ សំយោគ បញ្ជូនទៅ អយ្យការអមសាលាដំបូង ខេត្តប៉ៃលិន បែរជាលោកឧត្ដមសេនីយ៍ ទោ ស្នងការ បញ្ជាកូនចៅឱ្យ កែសេចក្តី សន្និដ្ឋាន ពី ស្លាប់ បណ្ដាល មកពី ប៉ះទង្គិច ក្បាល និង រាងកាយ ធ្ងន់ធ្ងរ ដោយអំពេីហិង្សា និង ទារុណកម្ម ទៅ ជា ដួលស្លាប់ដោយ ខ្លួនឯងវិញ ។  ពាក្យថា ដួលស្លាប់ ខ្លួនឯង គឺ គ្មានបទល្មើស ហេីយ អាចបិទសំណុំរឿងចោលបានតែម្ដង ។  

Facebook ដដែលបន្តថា ៖ សូមរង់ចាំ មេីល ចំណាត់ការ បន្ត តេី លោកឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ហ៊ាន កែ សំណុំរឿង លាក់បាំង បទឧក្រិដ្ឋ បែបនេះ ទទួល ទណ្ឌកម្ម វិន័យ បែបណា ? ។

ពាក់ព័ន្ធករណីខាងលើ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» យ៉ាងដូច្នេះថា ៖ «លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការងារនេះ។ លោកបណ្ឌិតបន្តថា ៖ សូម្បីតែខាងអគ្គស្នងការនគរបាលជាតិ ក៏កំពុងដំណើរនីតិវិធី។ លោកបណ្ឌិត អ្នកនាំពាក្យរង ក៏អរគុណច្រើនចំពោះការសួរដោយវិជ្ជាជីវៈ ។

សូមបញ្ជាក់ថា ៖ លោក សេង គឹម ឡាក់ ព្រះរាជ អាជ្ញា អមសាលាដំបូង ខេត្តប៉ៃលិន បានយល់ព្រម អនុញ្ញាត អោយ មន្រ្ដី នគរបាលយុត្តិធម៌ ពី ក្រសួងមហាផ្ទៃ ចុះទៅ សហការ ស្រាវជ្រាវ ករណី ធ្វើ ទារុណកម្ម លើជនជាតិ ចិន បណ្ដាលឱ្យស្លាប់ នៅថ្ងៃ ទី១៦ ខែសីហា ឆ្នាំ ២០២៤នៅ ខេត្តប៉ៃលិន ៕

ដោយ ៖ សិលា


ចែករំលែក៖