ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងដល់ភ្ញៀវទេសចរទាំងឡាយ ពីការបិទបណ្ដោះអាសន្ននូវផ្លូវចេញ-ចូលច្រកខាងត្បូងនៃច្រកចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១១-១៦ ខែតុលា ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅទីនោះ ។
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹក នៅច្រកចូលខាងកើតប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងបិទជាបណ្តោះអាសន្នផ្លូវចេញ-ចូលខាងត្បូងនៃច្រក ចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើតតាមគំនូសបង្ហាញផ្លូវ ដូចមានជូនភ្ជាប់ មកជាមួយ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា