ទីក្រុងវៀងចន្ទន៍ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋ កូរ៉េ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៤ កិច្ចប្រជុំ កំពូលអាស៊ាន-ឥណ្ឌាលើកទី២១ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូល អាស៊ានបូកបីលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជាមួយចិន សាធារណរដ្ឋកូរ៉េ ជប៉ុន អូស្ត្រាលី ឥណ្ឌា និង កាណាដា ប្រមុខដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូនីមួយៗ តាមរយៈ ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្មដែល កំពុងលេចឡើងថ្មីៗ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ជាដើម។ ប្រមុខដឹកនាំក៏បាន ពិភាក្សាផងដែរអំពីទិសដៅអនាគតនៃភាពជាដៃគូទាំងនេះ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តធ្វើ ការយ៉ាងជិតស្និទ្ធដើម្បីជំរុញទំនាក់ទំនងទៅកាន់កម្រិតខ្ពស់ថ្មី។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថាកម្ពុជាពេញចិត្តចំពោះការសម្រេចបាននូវការបញ្ចប់ជាដុំកំភួន នៃការចរចាដំឡើងកម្រិត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។ កិច្ចព្រមព្រៀងដែលត្រូវដជក្រកម្ពុជា កម្រិតនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ សម្តេចធិបតី ក៏បានលើកឡើងផងដែរពីក្តីសង្ឃឹមថា អាស៊ានអាចទទួលផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សារដ៏ធំ របស់ចិនកាន់តែល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។ ក្នុងន័យនេះ សម្តេចធិបតី បានចែករំលែក ថា កម្ពុជាកំពុងធ្វើការដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម។ ដូច្នេះ កម្ពុជាគាំទ្រការអភិវឌ្ឍកសិកម្ម ឆ្លាតវៃ និងភូមិឌីជីថល ដូចដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិនស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការកសិកម្ម កាលពីឆ្នាំមុន និងបានស្វាគមន៍ការអនុម័តសេចក្តីថ្លែងការណ៍រួម អាស៊ាន-ចិនស្តីពីការលើកកម្ពស់ការអភិវឌ្ឍកសិកម្មឆ្លាតវៃនៅឆ្នាំនេះ។
សម្តេចធិបតី ក៏បានលើកឡើងនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញ របៀបវារៈបៃតង។ ក្នុងន័យនេះ កម្ពុជាស្វាគមន៍សំណើបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន-ចិន និងបានស្នើចិនឱ្យចូលរួមចំណែកក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន៕
ដោយ ៖ សិលា