ព័ត៌មានទាន់ហេតុការណ៍៖

នគបាលក្រុងបានលុងចាប់ចោរលួចម៉ូតូ២នាក់ដល់ផ្ទះសំណាក់ហាវ៉ៃ បញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគបាលក្រុងបានលុង សហការជាមួយកម្លាំងនគបាលព្រហ្មទណ្ឌ នៃស្នងការរដ្ឋាននគបាលខេត្តតាមស្រាវជ្រាវចាប់រហូតដល់ផ្ទះសំណាក់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងបានសម្រេច ហើយយកទៅលាក់ទុកនៅក្នុងព្រៃ ។

ការចុះឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីរសៀល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចផ្ទះសំណាក់យីហោហាវ៉ៃ ស្តិតនៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុង ក្រោយពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត បានសហការនឹងកម្លាំងអធិការនគបាលក្រុងបានលុងបានពាក្យបណ្តឹង ។

យោងតាមរបាយការណ៍ពីនគបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្តកិច្ចឃាត់ខ្លួនទី១ឈ្មោះ សុខ សុកាំង ហៅយក្ស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចាងហុក ឃុំ៧D ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ទី២ឈ្មោះ ហ៉ឺ រាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ចាម ពីបទហិង្សា និងលួចម៉ូតូខេត្តក្រចេះ១លើក ខេត្តត្បូងឃ្មុំ១លើក និងម្នាក់ទៀតឈ្មោះ ស៉ី ថា ហៅធី អ្នកបើកបររថយន្តសម្រាប់ធ្វើសកម្មភាពបានរត់គេចខ្លួនបាត់។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចកាច់ករម៉ូតូចំនួន២គ្រឿង ហើយយកទៅលាក់ទុកក្នុងព្រៃរង់ចាំឱកាសស្ងាត់ជិះចេញទៅតែម្តង ។ បន្ទាប់មកសមត្តកិច្ចក៍បាននាំជនសង្ស័យទៅយកម៉ូតូ ដែលយកទៅលាក់ទុកក្នុងព្រៃចំនួន២គ្រឿង ជារបស់ជនរងគ្រោះ និងដកហូតបានរថយន្តឆ្លាមមួយគ្រឿង ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២A.៣៨១០ ដែលពួកវាជិះធ្វើសកម្មភាព។

បច្ចុប្បន្ន កម្លាំងអធិការនគបាលក្រុងបានលុង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន្ត

7

6

5

4

3

2

1

65


ចែករំលែក៖