កីឡាករ Deniz Undav បានស៊ុតបញ្ចូលទី២គ្រាប់ ខណៈអាល្លឺម៉ង់យកឈ្នះបូស្នៀ ២ទល់១ ក្នុងពានរង្វាន់ Nations League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ។
ខ្សែប្រយុទ្ធ Stuttgart រូបនេះបានជួយឲ្យអាល្លឺម៉ង់នាំមុខដោយការស៊ុតបាល់បញ្ចូលទីយ៉ាងល្អជាលើកដំបូងពីការបញ្ជូនរបស់ Florian Wirtz នៅនាទីទី៣០។ មួយសន្ទុះក្រោយមក កីឡាករដំបូង Tim Kleindienst មានគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ដែរ ប៉ុន្តែបែជាបាល់ Offside។
បូស្នៀ មានឱកាសយ៉ាងច្រើនក្នុងការរកគ្រាប់បាល់តាមស្មើ ដោយ Ermedin Demirovic បានស៊ុតបាល់ចំគោលដៅដែរ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីទៅលើអាល្លឺម៉ង់បាន។
ភ្លាមៗបន្ទាប់ពីអតីតកីឡាករ Brighton ខ្សែប្រយុទ្ធ Undav បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២ពីការបញ្ជូនរបស់ ដើម្បីបង្កើនការនាំមុខឲ្យអាល្លឺម៉ង់នៅនាទីទី៣៦។នេះគឺជាគ្រាប់បាល់អន្តរជាតិទី៤របស់គាត់ ក្នុងការចាប់ផ្តើមទីនៃការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិរបស់គាត់។
Undav ប៊ិសនឹងរកបានគ្រាប់បាល់ Hat-trick ហើយ Serge Gnabry ក៏រកបាន១គ្រាប់ដែរប៉ុន្តែការប្រឹងប្រែងទាំង២ត្រូវបានច្រានចោលសម្រាប់គ្រាប់បាល់ offside។ កីឡាករឆ្នើមរបស់បូស្នៀ Edin Dzeko អាយុ៣៨ឆ្នាំបានផ្តល់ក្តីសង្ឃឹមជាមួយនឹងការតែតបាល់បញ្ចូលទីយ៉ាងល្អពីចម្ងាយ៨ម៉ែត្រតាមពីក្រោយនៅនាទីទី៧០។
លទ្ធផលនេះធ្វើឲ្យអាល្លឺម៉ង់បន្តនាំមុខកំពូលតារាងដោយមាន៧ពិន្ទុ ក្នុង៣ប្រកួតនៅ League A នៃ Group 3 ខណៈហុល្លង់ក្រោយស្មើហុងគ្រីបានឈរចំណាត់ថ្នាក់លេខ២ មាន៥ពិន្ទុ។ ចំណែកហុងគ្រីឈរលេខ៣មាន២ពិន្ទុ និងបូស្នៀមាន១ពិន្ទុប៉ុណ្ណោះឈរបាតតារាងក្រោយ៣ប្រកួតចាញ់២និងស្មើ១៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)