ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់នាំប្រពន្ធកូនទៅរាវគ្រុំ ខ្យល់គរលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់នាំប្រពន្ធកូនទៅរាវគ្រុំនៅចំណុចអាងទឹកម្កាក់ ស្ថិតនៅក្នុងភូមិម្កាក់  សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ បានកើតខ្សល់គរស្លាប់នៅក្នុងទឹកអាងនាវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។

  នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ម្កាក់បានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ គ្រឿង បានរង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិគោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះបាននាំប្រពន្ធនិងកូនប្រុសតូចទៅរាវគ្រុំនៅក្នុងអាងទឹកម្កាក់។

  នគរបាលបានបញ្ជាក់ថា តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធ នៅពេលដែលចុះរាវគ្រុំនោះគាត់មិនបាននៅក្បែរគ្នាទេ គឺប្តីគាត់នៅរាវជាមួយកូនប្រុសតូច២នាក់ ចំណែកគាត់រាវនៅខាងត្បូងចម្ងាយពីប្តីនិងកូនប្រហែល៣០ម៉ែត្រ ។     លុះក្រោយមកដោយមិនឃើញប្តីក៏បានសួរទៅកូនទាំង២នោះថា ឪទៅណា? កូនប្រាប់ថា ឪមុចទឹក? ម៉ែសួរថា មុចយូរនៅហើយនៅកន្លែងណា? កូនចង្អុលប្រាប់ក៏ដើរទៅរាវរកឃើញប្តីលង់ទឹក ហើយក៏ស្រង់ប្តីយកមកលើគោកហើយក៏ប្រាប់កូនស្រីទៅប្រាប់នគរបាលប៉ុស្តិ៍ឱ្យជួយ តែជាអកុសលប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕

ដោយ៖ វណ្ណា


ចែករំលែក៖