ព័ត៌មានទាន់ហេតុការណ៍៖

នាំក្មួយមកសុំទានមួយថ្ងៃវង្វេងបាត់រកមិនឃេីញ

ចែករំលែក៖

ភ្នំពេញ៖​ ប្តីប្រពន្ធមួយគូរបានកាន់រូបថតកូនប្រុសម្នាក់ធ្វេីដំណេីរពីខេត្តកំពង់ស្ពឺមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២៤​ ដេីម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ក្រោយបាត់កូនប្រុសរយៈពេលមួយយប់មួយថ្ងៃមកហេីយទោះខំស្វែងរកគ្រប់ទីកន្លែងក៏មិនឃេីញ។ 

ក្មេងប្រុសដែលបានបាត់ឈ្មោះ កាន​ រីទ្ធី​ ភេទប្រុសអាយុ៩ឆ្នាំ​ មានឪពុកឈ្មោះ​​ ធុក​ ថេត​  អាយុ៣១ឆ្នាំ​ មុខរបរកម្មករ​ រោងចក្រ​ ម្តាយឈ្មោះ​  កៃ​ ផេង​  អាយុ៤៥ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ មានស្រុកកំណេីតនៅភូមព្រៃខ្លី​ ឃុំបសេដ​ ស្រុកបសេដ​ ខេត្តកំពង់ស្ពឺ​ ។ 

តាមការរៀបរាប់ពីឪពុកម្តាយក្មេងប្រុសបានឱ្យដឹងថា​ កាលពីម្សិលមិញថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២៤​ កូនប្រុសរបស់គាត់បានមកសុំទានជាមួយម្តាយមីង​នៅឯម្តុំផ្សារមនោរម្យ​ មូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ លុះវេលាម៉ោងប្រហែល១០ព្រឹក​ ក្មេងប្រុសនោះបានរត់ប្រលែងគ្នាលេងជាមួយបងប្តូនរបស់វា​ ពេលនោះក៏បាត់រកគ្រប់ទីកន្លែងមិនឃេីញ។ 

ក្រោយកេីតហេតុក៏កាន់រូបថតធ្វេីដំណេីរមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីសុំឱ្យសមត្តកិច្ចជួយស្វែងរក៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖