ក្លិបបាល់ទាត់ Fenerbahce ដែលជាក្លិបធំមួយនៅក្នុងប្រទេសទួរគីបានប្រកាស តែងតាំងលោក Dick Advocaat ជាគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែងរបស់លោក Vitor Pereira ដែលត្រូវបណ្តេញចេញពីតំណែង។
Fenerbahce បានសម្រេចចិត្តបណ្តេញលោកគ្រូបង្វឹកវ័យ៤៨ឆ្នាំ Vitor Pereira ចេញពីតំណែងកាលពីថ្ងៃចន្ទដោយហេតុផលថាគាត់មិនធ្វើតាមផែនការរបស់ក្លិបដែលបានគ្រោងទុក និងបាននិយាយអាក្រក់ពីក្លិបថែមទៀតផង ។
លោក Dick Advocaat ធ្លាប់បានដឹកនាំ ក្រុមឆ្មាខ្មៅ Sunderland នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier league ក្នុងខែមីនា រដូវកាលឆ្នាំ២០១៥ ប៉ុន្តែបានលាលែងចេញពីតំណែងមកវិញបន្ទាប់ពីក្រុមរបស់គាត់លេង មិនបានល្អនៅក្នុងខែតុលាដើមរដូវកាល។ ក្រោយពីទទួលបានការចាប់អារម្មណ៍ពីក្រុមFenerbahceក៏បានលាលែងចេញពីតំណែងជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិហុល្លង់ ។
លោក Danny Blind គ្រូបង្វឹករបស់ ក្រុមជម្រើសជាតិហុល្លង់បានសម្តែងនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តលាលែងចេញពីតំណែងរបស់គាត់ដោយបានធ្វើការទើបតែបាន៣ខែប៉ុណ្ណោះ។
លោកAdvocaatធ្លាប់មានបទបិសោធន៍ដឹកនាំក្រុមជម្រើសជាតិហុល្លង់ រុស្ស៊ី និង កូរ៉េខាងត្បូង។ គាត់នឹងមកដឹកនាំក្រុម Fenerbahceដំបូងពេលប៉ះក្លិបរបស់ស្វីសGrasshoppers ក្នុងជើងទី១នៃកម្មវិធី Europa Leagueវគ្គ play-off ៕