ក្រុមចារកម្មអាមេរិកបានឲ្យដឹងថា រុស្ស៊ី បានសាងសង់ «លេណដ្ឋាន» (Boong-Ke) ថ្មីសម្រាប់ការពារពេលមានសង្គ្រាមបរមាណូកើតឡើង។
អង្គការចារកិច្ចអាមេរិកពេលថ្មីៗនេះបាន បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូទើបតែ បានសាងសង់លេណដ្ឋានថ្មីៗជាច្រើននៅទូទាំងប្រទេសរុស្ស៊ីដើម្បីទប់ស្កាត់ពេលមាន សង្គ្រាមបរមាណូកើតឡើងក្នុងពេលអនាគត។
បច្ចុប្បន្នអាមេរិកនិងរុស្ស៊ីកំពុងតែដោះស្រាយឃ្លាំងអាវុធបរមាណូរបស់ខ្លួនក្រោយ សង្គ្រាមលោកលើកទីពីរបញ្ចប់។ បើទោះបីបែបណាក្តីរុស្ស៊ីកំពុងតែបង្កើនការផលិតកាំជ្រួចមីស៊ីលដើម្បីត្រៀមលក្ខណៈសម្រាប់ សង្គ្រាមថ្មីជាទ្រង់ទ្រាយធំកើតឡើង។
លេណដ្ឋានរាប់រយត្រូវបានសាងសង់ឡើងនៅទូទាំងប្រទេសរុស្ស៊ីដែលអាចការពារគ្រាប់បែកបរមាណូបាន។ ទាំងនោះ បង្ហាញឲ្យឃើញថា រុស្ស៊ីកំពុងតែត្រៀម លក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ បើសង្គ្រាមកើតឡើងអាមេរិកនិងរុស្ស៊ី អាចនឹងត្រូវរលាយចេញពីផែនដីនេះមិនខាន។
នៅពេលនេះមិនមានព័ត៌មានស្តីពីទីតាំង ដែលបានសាងសង់លេណដ្ឋាននោះ ឡើយ។ លោក Mark Shnider អតីតមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយបរមាណូបាន ឲ្យដឹងថា យុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ីគឺការពារពលរដ្ឋគេចផុតពីសង្គ្រាមបរមាណូដែលអាចកើតឡើង។ ទាំងនោះបានបង្ហាញយ៉ាង ច្បាស់ថា ទីក្រុងមូស្គូអាចនឹងជំរុញឲ្យមានសង្គ្រាមបែបនេះកើតឡើង។
លោក Mark Shnider បញ្ជាក់ទៀតថា «រុស្ស៊ីត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាទ្រង់ទ្រាយធំក្នុងនោះមានសង្គ្រាមបរមាណូ។ ការការពារបែបនេះអាចជួយឲ្យរុស្ស៊ីរក្សាបានចំនួនពលរដ្ឋបើមានសង្គ្រាមបរមាណូកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ី បានជំរុញឲ្យបង្កើតគ្រាប់បែកបរមាណូធុនតូចដែលអាចវាយប្រហារចំគោលដៅខ្ពស់។
ក្រៅពីរុស្ស៊ីកន្លងមកចិនក៏បានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពលរដ្ឋនៅ ទូទាំងប្រទេសត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោកបញ្ជាក់ ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា។
អ្នកឯកទេសអាមេរិកលោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយនិងវ៉ាស៊ីនតោនមិនត្រូវចាត់ ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះ ព្រោះវាអាចកើតឡើងគ្រប់ពេល វេលា។
ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ៩០ភាគរយនៃតំបន់ សមុទ្រចិនភាគខាងត្បូង។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាតឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្ត បានឡើយ ហើយចិននឹងប្រែក្លាយដែន សមុទ្រទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួនដោយស្វ័យប្រវត្តិទោះតាមរូបភាពណាក៏ដោយ។
ទាំងនោះហើយបានជាអ្នកឯកទេស អាមេរិកដែលជាអ្នកការពារសេរីភាពចរា ចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតនូវសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួង ការពារជាតិចិន។ ប្រទេសក្នុងតំបន់ដែលមានវិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបាន ល្អិតល្អន់ពេលសង្គ្រាមកំពុងតែជិតមក ដល់ហើយនោះ។
ការប្រកាសរបស់ប្រទេសមហាអំណាច បរមាណូចិននិងរុស្ស៊ីបានបង្ក ឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមបរមាណូ ក្នុងពេលដ៏ខ្លីខាងមុខ ក្រោយពេលដែល ចិននិងរុស្ស៊ីបានប្រកាសរួមគ្នារៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។ ការរៀបចំបានលុះត្រាណាតែប្រទេសរុស្ស៊ីនិងចិនកម្ចាត់មហាអំណាចអាមេរិកជាមុនសិនទើបអាចធ្វើទៅរួច។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាន ប្រកាសថា សម្ពន្ធមិត្តយោធាថ្មីរវាងចិន នឹងរុស្ស៊ីនឹងធ្វើឲ្យសម្ពន្ធមិត្តយោធាណាតូ «អសមត្ថភាព» និងជាសញ្ញាខណ្ឌចប់ សម្រាប់មហិច្ឆតារបស់ប្រទេសមហា អំណាចលោកខាងលិច។
នៅក្នុងឱការខួបគម្រប់៩៥ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្តចិនកាលពីខែមុនប្រធានា ធិបតីចិន ស៊ី ជីនពីង បានលើកឡើងពី គម្រោងបង្កើតសម្ពន្ធមិត្តយោធាថ្មីជាមួយ រុស្ស៊ីអាចធ្វើឲ្យណាតូអសមត្ថភាពក្នុងការគ្រប់គ្រងមហាអំណាចពិភពលោក។ ការប្រកាសរបស់មេដឹកនាំចិនបានធ្វើឲ្យអ្នក នយោបាយល្បីៗនៅលើពិភពលោកបញ្ជាក់ ថា ជាសកម្មភាពបង្ករឲ្យមានសង្គ្រាមកើតឡើង។
លោក ស៊ី ជីនពីង បញ្ជាក់ថា «ពិភពលោកកំពុងតែផ្លាស់ប្តូរយ៉ាងខ្លាំង ហើយ ពេលនេះយើងបានមើលឃើញសម្ពន្ធមិត្តអឺរ៉ុបកំពុងតែដួលរលំ ជាមួយគ្នានោះសេដ្ឋកិច្ចអាមេរិកក៏កំពុងធ្លាក់ចុះផងដែរ។ ទាំង នោះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ចិននិងរុស្ស៊ីត្រូវតែចាប់ដៃគ្នាដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ពិភពលោកទាំងមូល»។
ជាមួយនឹងសម្ពាធយ៉ាងខ្លាំងពីអាមេរិកក្នុងពេលបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុងមូស្គូបានយលឃើញថា ប្រទេស ទាំងពីរកំពុងតែខាតបង់ ហើយធ្លាក់ខ្លួន ចូលក្នុងសង្គ្រាមថ្មីជាមួយប្រទេសមហា អំណាចគ្រប់ពេលវេលា។ ក្នុងពេលជាមួយ គ្នានោះប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកបានដាក់ពង្រាយនៅគ្រប់ទិសទីដើម្បីការពារពេលមានសង្គ្រាមកើតឡើង។
ប៉ុន្តែការដែលអាមេរិកនិងចិនអាចយកឈ្នះអាមេរិកបានគឺជារឿងមួយដ៏លំបាក បំផុតដោយពេលនេះអាមេរិកបានផលិតកាំជ្រួចមីស៊ីលថ្មីទៀតបំពាក់ក្បាលគ្រាប់ បរមាណូដែលអាចកម្ទេចគោលដៅនានាទាំងនៅក្នុងប្រទេសចិននិងរុស្ស៊ី។
ក្រុមអ្នកវិភាគបញ្ជាក់ថា បើសង្គ្រាមបរ មាណូកើតឡើងមែននោះ តើមីស៊ីលរុស្ស៊ីនិងចិនអាចបាញ់ចេញរួចអត់? បើអាមេរិក ដាក់រនាំងការពារមីស៊ីលនៅព្រំដែនប្រទេសទាំងពីរអស់ទៅហើយនោះឲ្យតែមានមីស៊ីល ពីរុស្ស៊ីនិងចិនបាញ់ភ្លាមនោះអាមេរិកកម្ទេចចោលភ្លាមៗ។ ចំណែកការវាយបករបស់អាមេរិកវិញនឹងធ្វើឲ្យចិន រុស្ស៊ីត្រូវរលាយ ជាមិនខានដោយសារតែអាមេរិកបានដាក់ពង្រាយមីស៊ីលនៅគ្រប់ទិសទីជុំវិញពិភពលោកទាំងនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុប។ អាមេរិកអាចបាញ់មីស៊ីលបរមាណូគ្រប់ ទិសទៅលើប្រទេសសត្រូវរបស់ខ្លួនទាំង ចេញពីដែនសមុទ្រនឹងដែនគោកមិនអាចទប់ទលបានឡើយបើទោះរុស្ស៊ីនិងចិនមាន មីស៊ីលការពារក៏ដោយ៕ ម៉ែវ សាធី