អាមេរិកនឹងផ្តល់អាវុធការពារដ៏ទំនើបនិងឆ្លាតវៃបំផុត Aegis រួមទាំងនាវាបំពាក់ មីស៊ីល៣គ្រឿង KDX ឲ្យទៅកូរ៉េខាងត្បូង និងជប៉ុន។ សកម្មភាពខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែលចិនបាន ប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈធ្វើសង្គ្រាម បរមាណូ។
កន្លងមកជប៉ុនមាននាវាចម្បាំង៤គ្រឿង គឺប្រភេទ Kongo ២គ្រឿង និង Atago ២ គ្រឿងបំពាក់ប្រព័ន្ធមីស៊ីលការពារ Aegis ។ តាមការប្រកាសកាលពីថ្ងៃទី១៥ ខែសីហា ក្រុមហ៊ុនផលិតអាវុធការពារជាតិ Lockheed Martin របស់អាមេរិកបានឲ្យដឹងថា «ប្រព័ន្ធមីស៊ីលការពារប្រភេទ Aegis បានដាក់នៅលើនាវា៣គ្រឿងរបស់កូរ៉េខាងត្បូង ប្រភេទ Sejong ជាប្រភេទនាវាចម្បាំងស្វ័យ ប្រវត្តិអាចបាញ់មីស៊ីលបុកប្រឆាំងនាវាមុជទឹកនិងមីស៊ីលនៅលើអាកាស និងលើដីបាន យ៉ាងល្អ។
ក្រុមហ៊ុនខាងលើបានបញ្ជាក់ទៀតថា នឹងផ្តល់នាវាចម្បាំងបន្ថែមពីរគ្រឿងទៀត បំពាក់មីស៊ីល Aegis ចូលរួមជាមួយកងពល នាវាចម្បាំងជប៉ុនដែលមាននាវា៦គ្រឿង បំពាក់មីស៊ីលប្រភេទនេះ។
ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបបំផុតរបស់ អាមេរិកត្រូវបានបំពាក់ឲ្យប្រទេសទាំងពីរដើម្បីទប់ស្កាត់ពេលមានសង្គ្រាមកើតឡើង អាចការពារបានគ្រប់ពេលវេលាដោយមីស៊ីលសត្រូវមិនអាចបាញ់ចូលទឹកដីប្រទេស ទាំងពីរបានឡើយ។ ជាមួយនឹងការបំពាក់មី ស៊ីលខាងលើបានធ្វើឲ្យចិនឈរ និងអង្គុយមិនស្ងៀមឡើយដោយព្រួយបារម្ភថា មីស៊ីល ទំនើបៗរបស់ចិននឹងក្លាយជាអាវុធឥត ប្រយោជន៍ពេលបាញ់ទៅត្រូវមីស៊ីលទាំងនោះកម្ទេចចោលមួយរំពេច។
មីស៊ីលការពារ Aegis ត្រូវបានគេចាត់ ទុកថា ជារនាំងការពាររឹងមាំបំផុតនៅលើ ពិភពលោកត្រូវបានគេឲ្យឈ្មោះថា ជា «បេះដូង» នៃមីស៊ីលការពារទាំងអស់លើ លោកដែលអាមេរិកបានបង្កើតឡើង។ ទាំង នោះហើយអាមេរិកមិនដែលខ្វល់ខ្វាយពីមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូរបស់ប្រទេសសត្រូវនោះឡើយ។
ការបំពាក់មីស៊ីលខាងលើទៅឲ្យជប៉ុន និងកូរ៉េខាងត្បូងដោយសារតែចិនបានគំរាម ធ្វើសង្គ្រាមបរមាណូនៅក្នុងតំបន់។ កន្លង មកថ្មីៗរដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពលរដ្ឋ នៅទូទាំងប្រទេសត្រៀមលក្ខណៈសម្រាប់«សង្គ្រាមបរមាណូនៅដែនសមុទ្រ»។ លោក បញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា។ អ្នកឯកទេសអាមេរិកលោក James Holmes ប្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុង ហាណូយ និងវ៉ាស៊ីនតោន មិនត្រូវចាត់ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះព្រោះវាអាចកើតឡើងគ្រប់ពេល។
ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ៩០ភាគរយនៃតំបន់ សមុទ្រចិនភាគខាងត្បូង។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាតឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្តបាន ឡើយ ចិននឹងប្រែក្លាយដែនសមុទ្រទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួនដោយស្វ័យប្រវត្តិតាមរយៈណាក៏ដោយ។
ទាំងនោះហើយបានជាអ្នកឯកទេស អាមេរិកដែលជាអ្នកការពារសេរីភាពចរា ចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតនូវការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ ប្រទេសក្នុងតំបន់ដែលមាន វិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបានល្អិត ល្អន់ពេលសង្គ្រាមកំពុងតែខឹតជិតមកដល់ហើយនោះ។
ជាការពិតណាសរយៈពេលកន្លងមកចិន បានបង្ហាញយ៉ាងច្បាស់ថា ចិនប្រាកដជាមិន គោរពទៅតាមច្បាប់អន្តរជាតិនោះឡើយ។ក្រោយតុលាការអាជ្ញាកណ្តាលបានសម្រេច ឲ្យចិនចាញ់ក្តីនៅក្នុងសមុទ្រចិនភាគខាង ត្បូង តែចិននៅតែបន្តសកម្មភាពដូចដើមថែមទាំងខ្លាំងជាងមុនទៅទៀតផង។ រយៈ ពេលជាងពីរទសវត្សរ៍កន្លងមកចិនបាន ចំណាយប្រាក់ជាច្រើនសម្រាប់ពង្រឹងវិស័យ យោធាហើយដល់ពេលវេលាដែលចិនត្រូវតែប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ របស់ខ្លួនមកវិញ។
ប្រទេសមហាអំណាចយោធានិងសេដ្ឋកិច្ចនៅក្នុងតំបន់នាពេលនេះមិនអនុញ្ញាតឲ្យប្រទេសតូចធ្វើអ្វីតាមតែចិត្តនោះទេ។ ប្រសិនបើចិនចុះចាញ់គោរពច្បាប់ ហើយ ចាកចេញពីតំបន់សមុទ្រចិនភាគខាងត្បូងនោះគឺមិនមែនជាទង្វើរបស់ប្រទេសមហាអំណាចនោះឡើយ។
ការប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូកើតឡើងក្រោយពេល ដែលចិនបានចាប់ផ្តើមធ្វើសមយុទ្ធស្តីពី សន្តិសុខបរមាណូជាលើកដំបូងក្នុងគោលដៅទប់ទល់នឹងការវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត៕ម៉ែវ សាធី