ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីនឹងបាញ់ពន្លិចកប៉ាល់នេសាទ៧១គ្រឿង

ចែករំលែក៖

នៅថ្ងៃទី១៧ ខែសីហាខាងមុខ គឺជា ទិវាឯករាជ្យឥណ្ឌូនេស៊ី ហើយប្រទេសនេះនឹងបាញ់កម្ទេចកប៉ាល់នេសាទបរទេស៧១ គ្រឿងដែលចូលនេសាទនៅក្នុងប្រទេសនេះត្រូវកម្លាំងទាហានយាមល្បាតតាមដែន សមុទ្រចាប់បាននាពេលកន្លងមក។ សកម្ម ភាពខាងលើគឺជាការខិតខំរបស់រដ្ឋាភិបាល ទីក្រុងហ្សាការតាដើម្បីការពារធនធានធម្មជាតិរបស់ខ្លួន។

ចាប់តាំងពីឆ្នាំ២០១៤មកទល់ពេលនេះ ឥណ្ឌូនេស៊ីបានបំផ្លាញកប៉ាល់នេសាទ ១៧០គ្រឿងដែលចូលនេសាទខុសច្បាប់នៅដែនសមុទ្រប្រទេសនេះ។ ក្រៅពីនេះ ទីក្រុងហ្សាការតាចង់ផ្ញើសារទៅឲ្យប្រទេស ចិនដឹងថា តំបន់សមុទ្រជុំវិញកោះ Natuna ជាដែនសមុទ្ររបស់ឥណ្ឌូនេស៊ីមិនអាចឈ្លានពានបានឡើយ អ្នកដែលចូលមក មានវាសនាដូចជាកប៉ាល់នេសាទទាំង អស់នោះ។

កាលពីខែមិថុនាកន្លងមកប្រធានាធិបតី Joko Widodo បានកោះប្រជុំគណៈរដ្ឋមន្ត្រី នៅលើនាវា KRI Imam Bonjol ជានាវាយាមល្បាតនៅលើដែនសមុទ្រជាប្រចាំ។ កាលពីខែកក្កដាកន្លងមករដ្ឋមន្ត្រីទទួល បន្ទុកដែនសមុទ្រប្រកាសថា នឹងធ្វើពិធី បុណ្យឯករាជ្យនៅលើកោះ Natuna ដោយមានការបាញ់កម្ទេចកប៉ាល់នេសាទបរទេស ជាច្រើនគ្រឿង៕ ម៉ែវ សាធី

INDONESIA-FISHING-DIPLOMACY


ចែករំលែក៖