ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី៖បំណុលបរទេសរបស់មីយ៉ាន់ម៉ាមានចំនួនជាង​៨ពាន់លានដុល្លារសហរដ្ឋអាមេរិក

ចែករំលែក៖

លោក U Maung Maung Win អនុរដ្ឋមន្ត្រីផែនការនិងហិរញ្ញវត្ថុបានប្រាប់សភាថាប្រទេសមីយ៉ាន់ម៉ានៅតែមានបំណុល បរទេសសរុបចំនួន ៨,៧៤២ពាន់លាន ដុល្លាសហរដ្ឋអាមេរិកដដែល បើទោះបីជាប្រទេសនេះបានសងចំនួន៣៤៤.៣១៦លានដុល្លារសហរដ្ឋអាមេរិកដល់ម្ចាស់កម្ចីជាច្រើនកាលពីឆ្នាំសារពើពន្ធ២០១៥ ដល់២០១៦ ហើយក៏ដោយ។

ដោយយោងទៅតាមស្ថិតិរបស់ក្រសួងនេះបានឱ្យដឹងថា បំណុលបរទេសសរុប របស់ប្រទេសនេះកើនដល់៩,០៨ពាន់ លានដុល្លារសហរដ្ឋអាមេរិកចាប់តាំងពី ខែមីនា ឆ្នាំ២០១៥។ ចំនួននេះភាគច្រើនត្រូវបានផ្តល់ឱ្យចាប់ពីឆ្នាំ១៩៨៨។

មីយ៉ាន់ម៉ាបានខ្ចីបំណុលភាគច្រើនពីសមាជិក Paris Club ដែលរួមមានប្រទេស ចិន ជប៉ុន ធនាគារពិភពលោក និងធនាគារ អភិវឌ្ឍន៍អាស៊ី។

កាលពីឆ្នាំ២០១៣ក្រុម Paris Club ជាក្រុមអ្នកផ្តល់កម្ចីមិនផ្លូវការដែលមាន គោលបំណងចង់ស្វែងរកដំណោះស្រាយលើបញ្ហាទូទាត់កម្ចីដែលប្រទេសទទួល កម្ចីប្រឈមមុខនោះបានលុបចោលបំណុល ប្រហែលជា៥,៩២៥ពាន់លានដុល្លារ សហរដ្ឋអាមេរិកពីសមាជិករបស់ខ្លួនទៅលើប្រទេសមីយ៉ាន់ម៉ានេះ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ប្រទេសមីយ៉ាន់ម៉ាតែងតែប្រឈមមុខនឹងឱនភាពថវិកា។ ដូច្នេះ ប្រទេសនេះចាំបាច់ត្រូវតែទទួលយកបំណុលពីខាងក្រៅដើម្បីបំពេញតម្រូវការសំខាន់ៗ។ ដោយយោងទៅតាមថវិកាចំណាយនាពេលបច្ចុប្បន្ន របស់ប្រទេសនេះឱនភាពថវិកានៅក្នុងឆ្នាំសារពើពន្ធ២០១៦ដល់២០១៧បានឈាន ដល់៣,៩៩២ពាន់លានក្យាដ(៣,៣៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក)៕ រ័ត្ន

myanmar
សូមអានបន្តទៀត ៖ កាស៊ីណូទាំងអស់នៅប៉ៃលិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងចាញ់អស់ដីអស់ផ្ទះ


ចែករំលែក៖