អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី១៤ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីតាមការណាត់ ។
លោក Xi Jinping បានលើកឡើងថា ភាគីចិនរីករាយរួមជាមួយឥណ្ឌូណេស៊ីដើម្បីកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ជំរុញឱ្យផ្លូវដែកល្បឿនលឿនក្រុងហ្សាកាដា-បានឌុងអាចដំណើរការជានិរន្តរភាពនិងបង្កើតកិច្ចសហប្រតិបត្តិការថ្មីកាន់តែច្រើនឡើង ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ឆ្នាំក្រោយជាខួបទី៧០នៃការបើកធ្វើសន្និសីទក្រុងបានឌុង ។ ភាគីចិនរីករាយរួមជាមួយឥណ្ឌូណេស៊ីដើម្បីផ្សព្វផ្សាយពីគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាននិងស្មារតីបានឌុង ជំរុញកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពរវាងប្រទេសសកលខាងត្បូង គាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក៏ដូចជាជំរុញការអភិវឌ្ឍ វិបុលភាពនិងស្ថិរភាពក្នុងតំបន់រហូតដល់ពិភពលោកផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Joko Widodo បានថ្លែងអំណរគុណចំពោះភាគីចិនដែលបានរួមចំណែកយ៉ាងសកម្មចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ផ្លូវដែកល្បឿនលឿនក្រុងហ្សាកាដា-បានឌុងបានក្លាយជាគំរូនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងភាគីទាំងពីរ ។ លោកជឿជាក់ថា ក្រោមការដឹកនាំនៃរដ្ឋាភិបាលអាណត្តិថ្មីរបស់ឥណ្ឌូណេស៊ី ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរជាមិនខាន ៕
ដោយ ៖ សិលា