ប្រធានក្រុមជម្រើសជាតិហូឡង់ Virgil van Dijk ដែលត្រូវបានព្យួរ នឹងមិនធ្វើដំណើរជាមួយក្រុមសម្រាប់ការប្រកួត Nations League នៅថ្ងៃចន្ទទៀតទេពេលប៉ះអាឡឺម៉ង់ បន្ទាប់ពីជ្រើសរើសយកការសម្រាកបន្ថែមដើម្បីរៀបចំសម្រាប់រយៈពេលដ៏មមាញឹកជាមួយ Liverpool។
Van Dijk ត្រូវបានបណ្តេញចេញពីការប្រកួតក្នុងលទ្ធផលស្មើ ១-១ នៅក្រៅដីពេលប៉ះជាមួយហុងគ្រីកាលពីថ្ងៃសុក្រ ហើយត្រូវបានហាមឃាត់សម្រាប់ការប្រកួត Nations League នៅការប្រកួតបន្ទាប់។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបាននិយាយដំបូងថា ទោះបីជាមានការព្យួរក៏ដោយ ក៏គាត់ចង់នៅជាមួយក្រុមដើម្បីគាំទ្រមិត្តរួមក្រុមរបស់គាត់។ គាត់បានប្រាប់ទូរទស្សន៍ NOS បន្ទាប់ពីការប្រកួតថា “ខ្ញុំនឹងធ្វើដំណើរជាមួយក្រុម យ៉ាងហោចណាស់ វាជារឿងធម្មតាសម្រាប់ខ្ញុំ។ ខ្ញុំទើបតែបានលេង៨០នាទី ដូច្នេះដំបូងខ្ញុំត្រូវតែជាសះស្បើយ ហើយខ្ញុំគ្រាន់តែចង់នៅជាមួយក្រុមក្នុងនាមជាប្រធានក្រុម”។
ទោះជាយ៉ាងណាក៏ដោយ Van Dijk ក្រោយមកបានផ្លាស់ប្តូរចិត្តរបស់គាត់ ហើយនៅថ្ងៃសៅរ៍កំពុងធ្វើដំណើរត្រឡប់ទៅ Liverpool ដែលជួប Chelsea, RB Leipzig, Arsenal និង Brighton ក្នុងរយៈពេល៣សប្តាហ៍បន្ទាប់។
ខ្សែការពាររូបនេះបានបន្ថែមថា “ខ្ញុំចង់បន្តគាំទ្រក្រុម ប៉ុន្តែខ្ញុំបានសម្រេចចិត្តថាខ្ញុំចង់ទៅផ្ទះ។ មានការពិភាក្សាជាច្រើនអំពីការប្រកួតទាំងអស់ដែលយើងត្រូវលេង ការធ្វើដំណើរទាំងអស់នោះ គឺជាពេលវេលាដ៏ល្អមួយដើម្បីទទួលយកបានខ្លះ”។
Van Dijk គឺជាប្រធានក្រុមជម្រើសជាតិហូឡង់ដំបូងគេដែលត្រូវបានបណ្តេញចេញក្នុងជម្រើសជាតិ ហើយខកខានការប្រកួតអន្តរជាតិជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ ដោយគាត់បានបង្ហាញខ្លួនចំនួន៧៧លើកសម្រាប់ជម្រើសជាតិ។
សហព័ន្ធបាល់ទាត់ហូឡង់បានប្រកាសថា ក្រុមនឹងគ្មានអ្នកជំនួសសម្រាប់ការប្រកួតជាមួយអាល្លឺម៉ង់ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Munich ពីទីក្រុង Budapest កាលពីថ្ងៃសៅរ៍ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)