ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស ។
សូមបញ្ជាក់ថា ៖ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍ លោកអភិសន្តិបណ្ឌិត ស សុខា របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។ ក្នុងនោះ ថ្នាក់បរិញ្ញាបត្រ ចំនួន ៣០កន្លែង និងថ្នាក់បរិញ្ញាបត្ររង ចំនួន ១៥កន្លែង។ ដូច្នេះប្អូនៗប្រលងបាក់ឌុបជាប់ ស្វែងរកឱកាសដើម្បីបន្តការសិក្សាទាន់អាហារូបករណ៍ ១០០% ចំនួន ៤៥កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស៕
ដោយ ៖ សិលា