ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តើអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីផ្លាកលេខយានជំនិះ ភ្នំពេញ បានដែរឬទេ?
ចម្លើយ៖ ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបានទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
(យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩)
បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានដែរ!!!៕
ដោយ៖ តារា