ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត ចេញ​អនុក្រឹត្យ​លុបឈ្មោះ​វរសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ ​ចេញ​ពី​ក្របខ័ណ្ឌ​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត បានចេញ​អនុក្រឹត្យ​លុបឈ្មោះ​នាយទាហាន​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កងយោធពលខេមរភូមិន្ទ​ចំពោះ​ វរៈសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ អត្តលេខ​ ១៩៧៣៩២​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​។ នេះបេី​យោង​តាម​អនុក្រឹត្យ​របស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ កាលពីថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​។ 

យោងតាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​ មានដូចខាងក្រោម​៖

មាត្រា១. ត្រូវបានលុបឈ្មោះនាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ។ 

មាត្រា២. បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។ 

មាត្រា៣. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួន ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ​៖ តារា​


ចែករំលែក៖