ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានចាត់ទុកថាទំនាក់ទំនងកម្ពុជាចិនជាទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិ ហើយមានលក្ខណៈស៊ីជម្រៅ រឹងមាំ ដោយបានគោរពគ្នាទៅវិញទៅមក។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា មកដល់ពេលនេះ មិត្តភាពកម្ពុជា និងចិនបានក្លាយជាមិត្តភាពដែកថែប និងមានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ។
លោក ជា ច័ន្ទបរិបូណ៍ លើកឡើងដូច្នេះថា៖« មិត្តភាពប្រទេសយើងទាំងពីរមានលក្ខណៈជាមិត្តភាពយូរអង្វែង ដែលយើងអាចវាយតម្លៃបាន គឺជាកិច្ចសហប្រតិបត្តិការក្នុងនាមជាមិត្តភាព ស្មើភាព ស្មើសិទ្ធិ មិនលូកលាន់កិច្ចការផ្ទៃក្នុង រវាងគ្នានិងគ្នាឡើយ ។ ប្រទេសចិន តែងតែផ្តល់ឱកាសផ្តល់លទ្ធភាព និងស្វ័យគិតរបស់ប្រទេសនីមួយៗ ដែលប្រទេសចិនមិនកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ »
សូមបញ្ជាក់ថា ៖ ទំនាក់ទំនងកម្ពុជា និងចិនជាទំនាក់ទំនងគំរូមួយសម្រាប់ពិភពលោករៀនសូត្រតាម ព្រោះថា មិនថាស្ថិតក្នុងកាលៈទេសៈណាទេ មហាមិត្តទាំងពីរតែងតែប្រកៀកស្មាគ្នាយ៉ាងរឹងមាំ ជួយគាំទ្រគ្នាជានិច្ច។
ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងល្អ មានប្រវត្តិទំនាក់ទំនងជាប្រពៃណីនិងជាមេត្រីភាពតាំងពីជាង២ពាន់ឆ្នាំមកហើយ ដោយប្រទេសទាំងពីរបានភ្ជាប់នូវទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨៕
ប្រភព ៖ «CCFR China state-controlled media »