គួរកត់សម្គាល់ថា ប្រទេសបារាំងមិនមែនជាប្រទេសតែមួយគត់ដែលប្រឈមនឹងការរឹតបន្តឹងថវិកា និងត្រូវកាត់បន្ថយជំនួយដល់អ៊ុយក្រែន។
ប្រទេសបារាំងបានអស់លុយហើយមិនអាចបំពេញតាមការសន្យារបស់ខ្លួនក្នុងការបញ្ជូនជំនួយយោធាដល់ទៅ 3 ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅឆ្នាំនេះ ហើយនឹងឈានដល់គោលដៅត្រឹមតែ “ជាង 2 ពាន់លានអឺរ៉ូ” ប៉ុណ្ណោះ ។
លោក Lecornu បាននិយាយជាមួយសមាជិកសភាបារាំងនៅថ្ងៃទី 14 ខែតុលាថា “តាមបែបនយោបាយ យើងបានសម្រេចចិត្តនៅដើមឆ្នាំ 2024 ថាជំនួយនេះអាចឈានដល់ 3 ពាន់លានអឺរ៉ូ។ តាមពិតទៅវានឹងលើសពី 2 ពាន់លានអឺរ៉ូ មិនមែន 3 ពាន់លានអឺរ៉ូទេ” ។
កន្លងមក កាលពីដើមឆ្នាំនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោកនឹងបញ្ជូនជំនួយដល់ទៅ 3 ពាន់លានអឺរ៉ូ ជារៀងរាល់ឆ្នាំ។ ការសន្យានេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសបារាំងត្រូវបានគេរិះគន់ថាបានធ្វើតិចជាងប្រទេសដទៃទៀតក្នុងការផ្តល់ជំនួយដល់ប្រទេសអឺរ៉ុបខាងកើតក្នុងជម្លោះ ជាមួយរុស្ស៊ី។
សរុបមក ទីក្រុងប៉ារីសបានផ្តល់ជំនួយយោធាចំនួន 1.7 ពាន់លានអឺរ៉ូដល់ទីក្រុងគៀវក្នុងឆ្នាំ 2022 និង 2.1 ពាន់លានអឺរ៉ូក្នុងឆ្នាំ 2023 ។ Politico បាននិយាយថា នោះធ្វើឱ្យប្រទេសបារាំងនៅពីក្រោយប្រទេសដូចជាអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងស៊ុយអែត នៅក្នុងការផ្តល់ជំនួយ៕
ដោយ៖ ធីរីណា(រូបថត៖ Pomona)