ខេត្តតាកែវ ៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ លោក វេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំ ក្រសួងសុខាភិបាល តំណាង លោក សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី និង លោកយស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកឱសថការី ផាន់ វ៉ាន់ ជា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ជំនួស លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ដែលត្រូវចូលនិវត្តន៍។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រតិភូអមដំណើរ លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយត្រី ស្នងការរងនគរបាលខេត្ត លោកអភិបាលស្រុកក្រុង និងមន្រ្តីរាជការសុខាភិបាលចូលរួមផងដែរ៕
ដោយ ៖ សិលា