ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគងពិ​សី ស្រាវ​ជ្រាវ​បង្រ្កាប​មុខសញ្ញា​សង្ស័យ​០៨នាក់​ រួមនឹង​វត្ថុតាងគ្រឿងញៀន

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលអធិការដ្ឋានស្រុកគងពិ​សី បានចុះស្រាវ​ជ្រាវ​បង្រ្កាប​មុខសញ្ញា​សង្ស័យ​០៨នាក់​ រួមនឹង​ដកហូតបាន​វត្ថុតាងជាគ្រឿងញៀន​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ក្នុងប្រតិបត្តិការនោះ​ ដោយ​អនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ​ ឃឹ​ម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ និងដោយ​មា​នកិច្ចសម្រ​ប​សម្រួលនីតិវិធីពីលោក​ ទិន​ សុចិត្រា​ ព្រះរាជអាជ្ញា​រង​ នៃអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ កាលពីល្ងាចថ្ងៃ​ទី១៧ ខែតុលាម្សិលមិញនេះ​ នៅ​ចំណុចភូមិដីក្រហម ឃុំរកាកោះ ស្រុ​កគងពិសី​ កម្លាំងផ្នែកគ្រឿ​ងញៀ​នស្រុកគង​ពិសី​ ស្រាវជ្រាវ​និងបង្រ្កាបមុខសញ្ញាសង្ស័យពាក់ព័ន្ធការរក្សាទុកនូវសារធាតុញៀនសរុបចំនួន០៨​នាក់ស្រី០​១​នាក់​ មានដូចខាងក្រោម​៖

*១/ឈ្មោះ ហេង សុខម៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រឿល ស្រុកសំរោងទង

*២/ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដែកភ្លើង ឃុំរលាំងគ្រឿល ស្រុកសំរោងទង

*៣/ឈ្មោះ ស៊ុន សាវ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង 

*៤/ឈ្មោះ ឆន នាង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី

*៥/ឈ្មោះ ឈួន ចិន្តា ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី 

*៦/ឈ្មោះ នី សំណាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី 

*៧/ឈ្មោះ តូច ទន់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចា​ស់ ឃុំព្រៃញាតិ ស្រុកគងពិសី

*៨/ឈ្មោះ ដា ស្រីនីត ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃសាលា ឃុំរលាំងគ្រឿល ស្រុកសំ​រោងទង ។ 

ជាលទ្ធផល​សមត្ថកិច្ច​បានធ្វេីការត្រួតពិនិត្យឆែកឆេររកឃើញមា​នម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦​កញ្ចប់ , ទូរស័ព្ទដៃ ០៤គ្រឿង, ម៉ូតូ ០​៣គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន​ ។ 

ចំពោះមុខសញ្ញា​សង្ស័យ​០៨នាក់​ វត្ថុតាង​សង្ស័យ​ជាសារធាតុញៀន​ សម្ភារៈមួយចំនួន​ទៀត​ បាន​បញ្ជូនទៅ​កាន់ការិយាល័យ​ប្រឆាំង​បទល្មើ​ស​គ្រឿងញៀន​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដេីម្បី​កសាងសំណុំ​រឿ​ង​និងបន្ដនីតិវិធី​៕

ដោយ​៖ តារា​


ចែករំលែក៖