ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ ខ្លាញ់ធំនិងជ្រៅនៅក្រោមក្លៀកខាងស្តាំ កើតជំងឺនេះ១៦ឆ្នាំ សម្តេចធិបតី និងលោកស្រីបណ្ឌិត ទំនុកបម្រុងជួយថ្លៃព្យាបាលបានជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំស្ត្រី ឈ្មោះ រ៉ន សុភាព អាយុ 44ឆ្នាំ ដែលមានដុំខ្លាញ់ធំនិងជ្រៅនៅក្រោមក្លៀកខាងស្តាំ។ ដុំនេះកើតឡើងរយៈពេល16ឆ្នាំមកហើយ គាត់បានទៅរកសេវាព្យាបាល និងវះកាត់ជាច្រើនកន្លែងតែគាត់មិនហ៊ានទទួលយកការវះកាត់ទេ គាត់មានអារម្មណ៌មិនផាសុខភាព និងមិនមានទំនុកចិត្ត។ 

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបញ្ជាក់ថា ៖ មកដល់ថ្ងៃទី13 ខែតុលា ឆ្នាំ2024 ខាងសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាជននៅភូមិអណ្តូង សង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកមីងបានជួបពិគ្រោះ ជាមួយខាងក្រុមគ្រូពេទ្យហើយត្រូវបានបញ្ជូនមកទទួលការវះកាត់បន្តនៅមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នៅថ្ងៃទី17 ខែតុលា ឆ្នាំ2024។ ក្រោយការវះកាត់ ស្ត្រីខាងលើមានការសប្បាយចិត្តជាខ្លាំង  ព្រមទាំងលើកម្រាមដៃដប់អរគុណទៅដល់លោកវេជ្ជបណ្ឌិត និងក្រុមការងារនៅមន្ទីរពេទ្យ ជាពិសេសគាត់សូមគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែគិតគូដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាទាំងអស់ ៕

ដោយ ៖ សិលា


ចែករំលែក៖