ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩៣នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី២០ តុលានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២៩នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៩នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៨នាក់(ស្រី ១នាក់),ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៤១០៦,៩៨ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ៨២៨១៣,៩០ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ៦៥១,៥០ក្រាម។​ ហេរ៉ូអុីន(Heroine)ស្មេីនិង​៦១៧៣,៤៩ក្រាម។​ កញ្ឆា ស្មេីនិង​ ១៤១៦,៨០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព

*១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១០៣,៨៩ក្រាម។

*២ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៩,១១ក្រាម។

*៣ / កោះកុង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់  ចាប់យកIce ២,២៦ក្រាម។

*៤ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៤ក្រាម។

*៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,០៦ក្រាម។

*៦ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់។

*៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧០ក្រាម។

*៨ / កែប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៣អង្គភាព

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៣០ក្រាម និងKe ១,១០ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦២ក្រាម។

*៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៣៩៨៥,៦០ក្រាម, Ke ៨២៨១២,៨០ក្រាម, MDMA ៦៥១,៥០ក្រាម, Heroine ៦១៧៣,៤០ក្រាម និងកញ្ឆាស្ងួត ១៤១៦,៨០ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖