ព័ត៌មានទាន់ហេតុការណ៍៖

នារី​ម្នាក់​​បេីករថយន្ត​តូយ៉ូតា​ព្រូសជ្រុល​ទៅ​បុក​និង​រថយន្ត​២គ្រឿង​រងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​៖ នារី​ម្នាក់​បេីក​រថយន្ត​toyota prusខ្វះការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​ford raptors ហើយ​ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​lexus មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត​ ។ 

  ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​២០ខែ​តុលា​ឆ្នាំ​២០២៤​ចំណុច​ម្តុំ​វត្ត​មហាមន្ត្រី​ផ្លូវ​១៦៣កែង​ផ្លូវ​ព្រះ​សីហនុ​ សង្កាត់​អូរឡាំពិក​ ខណ្ឌ​បឹង​កេង​កង​ ។ 

  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​នារី​ម្នាក់​បានបេីក​រថយន្តម៉ាក​toyota prus ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BB 9052 ទេីប​និង​ទិញ​បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៦៣ទិសដៅ​ពី​ ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​រថយន្ត​ស្ទុះ​រេចង្កូត​ជ្រុល​ទៅ​បុក​និង​រថយន្ត​ ford​raptors​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BD 0927 ដែល​បេីក​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ខាង​ស្ដាំ​ ហើយ​ភ្លាមៗ​នោះ​រថយន្ត​toyota prusបានខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​lexus​CT200hមួយគ្រឿងបណ្តាល​អោយ​រថយន្ត​lexus​ខូចខាត​ផ្នែក​ខាង​ក្រោយ​ចំហៀង​ឆ្វេង​តិចតួច​  ចំណែក​រថយន្ត​toyota prus រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ តែ​សំណាង​ល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ក្នុង​រថយន្ត​ទាំង​អស់​   

  ក្នុង​ករណី​នេះ​ផង​ដែរ​  ម្ចាស់​រថយន្ត​lexus រង​ការ​ខូចខាត​តិចតួច​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ក៏បេីក​ចេញ​ទៅ​បាត់​ទៅ​   

  ក្រោយ​កេីត​ហេតុ​នៅ​សល់​តែ​រថយន្ត​ពីរ​គ្រឿង​នៅ​ដោះស្រាយ​គ្នា​ដោយ​ខាង​រថយន្ត​toyota prus សងសំណង​ទៅ​ខាង​រថយន្ត​ ford raptors ចំនួន​២០០ដុល្លារ​ដើម្បី​បញ្ចប់​រឿង​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖