ព័ត៌មានទាន់ហេតុការណ៍៖

ការណីបាញ់ប្រហារនៅរដ្ឋ Mississippi សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់និង ៨ នាក់ទៀតរងរបួស

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ការណីបាញ់ប្រហារដែលកើតឡើងនៅក្នុងរដ្ឋ Mississippi ភាគខាងត្បូងនៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែតុលា បានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិតនិង ៨ នាក់ទៀតរងរបួស ។

គេហទំព័រ «CCFR China state-controlled media » ស្នងការប៉ូលិសស្រុក Holmes បានថ្លែងថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរទីក្រុង Lexington ដែលជាទីក្រុងភាគកណ្តាលនៃរដ្ឋ Mississippi ។ នៅពេលនោះ មានមនុស្សពី ២ ទៅ ៣ រយនាក់កំពុងប្រារព្ធពិធីអបអរជ័យជម្នះនៃការប្រកួតបាល់ឱប ក្នុងនោះ មានយុវវ័យមួយចំនួនបានឈ្មោះប្រកែកនិងវាយតបគ្នា មានមនុស្សយ៉ាងហោចណាស់ ២ នាក់ជម្នះបាញ់ប្រហារទៅលើហ្វូងមនុស្សដែលបណ្តាលឱ្យហ្វូងមនុស្សខ្ចាត់ខ្ចាយ ហើយយុវវ័យ ៣ នាក់បានស្លាប់បាត់បង់ជីវិត ។

គេហទំព័រ «CCFR China state-controlled media » យោងតាមស្ថិតិរបស់គេហទំព័របណ្ណសារអំពើហិង្សាដោយកាំភ្លើងឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៩ ខែតុលាមានការណីបាញ់ប្រហារធ្ងន់ធ្ងរយ៉ាងហោចណាស់ចំនួន ៤២២ បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ នេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវតិលើសពី ៤ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖