ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំកិច្ចប្រជុំស្តីពី ការចាត់តាំងសមាសភាពអនុគណៈកម្មការផ្តល់ពាក្យ និងទទួលពាក្យសម្រាប់ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ ៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំកិច្ចប្រជុំ ស្តីពីការចាត់តាំងសមាសភាពអនុគណៈកម្មការផ្តល់ពាក្យ និងទទួលពាក្យបេក្ខជន និងក្រុមការងារសម្រាប់រៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រោមអធិបតីភាព លោក ហាវ ចាន់សិទ្ឋី អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស  ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រី នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀត ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ណុប ចាន់ធី ក៏បានអានសេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពអនុគណៈកម្មការផ្តល់ពាក្យនិងទទួលពាក្យបេក្ខជន និងក្រុមការងារសម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ និងអាននៅសេចក្តីជូនដំណឹង ស្ដីពីការប្រលងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ ២០២៤ ឲ្យចូលបម្រើការងារនូវអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ។

បន្ទាប់មក លោក ហាវ ចាន់សិទ្ឋី ក៏បានណែនាំដល់ក្រុមការងារផ្តល់ពាក្យនិងទទួលពាក្យបេក្ខជន ត្រូវបំពេញទួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ទៅលើចំណុចសំខាន់ៗ ដូចជា ៖ 

១ – ការងាររៀបចំសណ្តាប់ធ្នាប់និងពិនិត្យឯកសារ, ។

២ – ការងារវាស់កម្ពស់និងថ្លឹងទម្ងន់, 

៣ – ការងារពិនិត្យសារធាតុញៀន, ។

៤ – ការងារពិនិត្យកាយសម្បទា,។

 ៥ – ការងារពិនិត្យឯកសារ, ។

និង ៦ – ការងារបញ្ចូលទិន្នន័យ ។

សូមបញ្ជាក់ថា៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចាប់ផ្ដើមផ្ដល់ពាក្យ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះតទៅ នៅនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ  នៅជាន់ទី១ បន្ទប់ SOC តំបន់ទី៣ នៃទីស្ដីការក្រសួងមហាផ្ទៃ៕

ដោយ ៖ សិលា


ចែករំលែក៖