ព័ត៌មានទាន់ហេតុការណ៍៖

ផ្នែកយោធាអ៊ីរ៉ាក់បានបាញ់សម្លាប់ជនប្រដាប់អាវុធ “រដ្ឋអ៊ីស្លាម” ចំនួន៤ នាក់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២០ ខែតុលា មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មានសន្តិសុខដែលស្ថិតក្រោមឱវាទបញ្ជាដ្ឋានប្រតិបត្តិការរួមអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍ថា ផ្នែកយោធាអ៊ីរ៉ាក់បានធ្វើការវាយប្រហារតាមអាកាសនៅខេត្ត Salahuddin ភាគខាងជើងអ៊ីរ៉ាក់ ដែលបានបាញ់សម្លាប់ជនប្រដាប់អាវុធ “រដ្ឋអ៊ីស្លាម” ដែលជាអង្គការជ្រុលនិយម ចំនួន៤ នាក់  ក្នុងនោះបូករួមទាំងមេខ្លោងម្នាក់ផង។

      គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍ចែងថា ក្រោយពីការតាមដានឃ្លាំមើលជាច្រើនថ្ងៃ ស្ថាប័នស៊ើបការណ៍យោធាអ៊ីរ៉ាក់បានរកឃើញវត្តមានរបស់ជនប្រដាប់អាវុធនៃ “រដ្ឋអ៊ីស្លាម” នៅតំបន់ភាគខាងជើងខេត្ត Salahuddin កងទ័ពអ៊ីរ៉ាក់បានធ្វើការវាយប្រហារតាមអាកាសភ្លាមៗ ដែលបានកម្ទេចចោលអាវុធ គ្រាប់រំសេវ ឧបករណ៍ទូរគមនាគមន៍និងសម្ភារៈភស្តុភាររបស់ជនប្រដាប់អាវុធទាំងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖