ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា ៖ កំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ១៩៨,១០គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្ដើមពី ព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងចំណុចបញ្ចប់ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។ កំណាត់នេះនេះជាប្រភេទផ្លូវ កម្រាលកៅស៊ូAC ត្រូវបានចាប់ផ្ដើមស្ដារឡើងវិញនៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ផ្លូវជាតិលេខ៧ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕
ដោយ ៖ សិលា