មន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សសាធារណរដ្ឋបានចុះហត្ថលេខាលើលិខិតមួយ ច្បាប់អំពាវនាវឲ្យគណបក្សទាំងមូលបោះបង់ការគាំទ្រដល់បេក្ខភាព ដូណាល់ ត្រាំ ដោយផ្តោតទៅលើការការពារសំឡេងភាគ ច្រើនរបស់បក្សនៅក្នុងសភា និងព្រឹទ្ធ សភា។ បើមិនដូច្នេះទេគណបក្សសាធារណរដ្ឋនឹងត្រូវបាត់បង់សំឡេងគាំទ្រជាច្រើន ធ្វើឲ្យគណបក្សបន្តបរាជ័យនៅក្នុងពេលបោះឆ្នោតលើកក្រោយទៀត។
សារព័ត៌មាន Huffington Post បាន ដកស្រង់ខ្លឹមសារនៅក្នុងលិខិតដែលមានពីរទំព័រផ្ញើទៅកាន់គណៈកម្មាធិការគណ បក្សសាធារណរដ្ឋកាលពីថ្ងៃទី១៦ ខែសីហា ថា «យើងជឿជាក់ថា ការបែកបាក់ ការ ប្រថុយប្រថាន និងខ្វះបទពិសោធន៍របស់ លោក ដូណាល់ ត្រាំ ធ្វើឲ្យជ័យជម្នះនឹង ត្រូវធ្លាក់ទៅលើគណបក្សប្រជាធិបតេយ្យ របស់លោកស្រី ហ៊ីលឡារី គ្លីនតុន។ គណ បក្សគួរតែផ្តោតអារម្មណ៍នៅក្នុងប្រកួត ប្រជែងចូលទៅកាន់រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីរក្សាសំឡេងភាគច្រើនរបស់គណ បក្សដូចដើម។
លោក ដូណាល់ ត្រាំ ប្រឈមនឹងការប្រឆាំងជាបន្តបន្ទាប់ពីគណបក្សសាធារណ រដ្ឋខ្លួនឯងដោយសារតែទង្វើរបស់លោក។ កាលពីសប្តាហ៍កន្លងមកក្រុមអ្នកឯកទេសសន្តិសុខអាមេរិក៥០រូបបានចុះហត្ថលេខាលើលិខិតមួយច្បាប់ប្រឆាំងនឹងលោក ត្រាំ ផងដែរ ដោយបញ្ជាក់ថា នឹងមិនបោះឆ្នោត គាំទ្រលោក ត្រាំ ឡើយ ដោយសារតែលោក ត្រាំ គ្មានចរិតជាប្រធានាធិបតី និងតម្លៃបទពិសោធន៍នៅក្នុងការក្លាយជាប្រធានាធិបតី ដឹកនាំអាមេរិកនោះឡើយ។
នៅក្នុងការស្ទង់មតិកាលពីសប្តាហ៍កន្លង មកបង្ហាញឲ្យឃើញថា សមាជិកបក្សសាធា រណរដ្ឋ១/៥ចង់ឲ្យលោក ត្រាំ បញ្ឈប់សកម្ម ភាពប្រកួតប្រជែងចូលទៅកាន់សេតវិមាន។ ចំណែកការស្ទង់មតិរបស់បណ្តាញព័ត៌មាន រ៉យទ័របានបង្ហាញឲ្យឃើញថា ពលរដ្ឋជាង ៤៤ភាគរយចង់ឲ្យលោក ត្រាំ បោះបង់ ចោលការប្រកួត។
ជាមួយនឹងលិខិតខាងលើរបស់មន្ត្រីជាន់ ខ្ពស់នៅក្នុងគណបក្សសាធារណរដ្ឋបង្ហាញ ឲ្យឃើញថា ការបែកបាក់នៅក្នុងជួរគណ បក្សកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺមន្ត្រីជាន់ខ្ពស់បក្សតែម្តង ៕ ម៉ែវ សាធី