ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ របាំងសាច់មង ៧៥០ ម៉ែត្រដែលធ្វើឱ្យបាត់បង់ជីវចម្រុះមច្ឆជាតិត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤​។ ស្របតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ អធិការនគរ​បាលស្រុកឯកភ្នំ​បានដឹកនាំកម្លាំងក្នុងអង្គភាពរួមជាមួយប្រជាការពារ សហការជាមួយកម្លាំងជំនាញរដ្ឋបាលជលផលព្រែកតាច្រែង  សហគមន៍នេសាទ  សរុបចំនួន១៤នាក់ កាណូត០៣គ្រឿង បានចុះបង្ក្រា​ប​បទល្មើ​សនេសាទខុសច្បាប់(ដាក់បរ)ក្នុងភូមិសាស្រ្ត​ឃុំព្រែកនរិន្ទនិងឃុំពាមឯក។ 

ជាលទ្ធផលបានកាប់និងដុតបំផ្លាញចោលនៅនឹងកន្លែងនូវ៖

១.ចំណុចខាងជើងបឹងធំ (ក្របីស្អុយ) ភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ។

-របាំងសាច់មង ៧៥០ ម៉ែត្រ

-បង្គោលចំនួន ១៥០ ដើម

-ឡុកចាប់ត្រីចំនួន ០២ គ្រឿង

-លែងកូនត្រីចម្រុះចំនួន ៥ គីឡូក្រាម។

២.ចំណុចអូរសាឃរ ភូមិគង់ទុំ ឃុំពាមឯក

-របាំងសាច់មង ៨០០ ម៉ែត្រ

-បង្គោលចំនួន ១៦០ ដើម

-ឡុកចាប់ត្រីចំនួន ០៣ គ្រឿង

-លែងកូនត្រីចម្រុះចំនួន ៥ គីឡូក្រាម។ក្នុងនោះសមត្ថកិច្ចក៏បានអំពាវនាវដល់ពលរដ្ឋប្រកបរបរនេសាទសូមធ្វើការនេសាទនឹងឧបករណ៍ណាដែលគេមិនហាមឃាត់ដើម្បីថែរក្សាមច្ឆជាតិនៅក្នុងទឹកឱ្យសំបូរបែបនៅថ្ងៃអនាគត៕

ដោយ៖ វណ្ណា


ចែករំលែក៖