ខ្សែប្រយុទ្ធ Vinicius Jr បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែល Real Madrid បង្កើតបាននូវលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងតង់ទីពីរដោយត្រូវក្រុមភ្ញៀវនាំមុខ ២-០នៅតង់ទី១ ប៉ុន្តែក្រុមខ្លាំងអេស្ប៉ាញមួយនេះបានផ្តួលក្រុម Borussia Dortmund វិញនៅតង់ទី២ ដោយសម្រេចលទ្ធផល ៥-២ ក្នុងការប្រកួតជម្រុះ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ តុលានេះ។
គ្រាប់បាល់របស់ Donyell Malen និងកីឡាករអង់គ្លេស Jamie Gittens បានជួយឲ្យ Dortmund នាំមុខយ៉ាងស្រួលនៅតង់ទី១ ដែលជាគ្រាប់បាល់សងសឹករបស់ Dortmund ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន ដែល Real បានឈ្នះ ២-០។
Antonio Rudiger រកបាន១គ្រាប់មកវិញសម្រាប់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញដោយការតែតបាល់បញ្ចូលទីនៅនាទីទី៦០មុនពេល Vinicius Jr រកគ្រាប់បាល់តាមស្មើនៅ២នាទីក្រោយមក។
ប្រធានក្រុម Lucas Vazquez បានធ្វើឱ្យម្ចាស់ផ្ទះនាំមុខ ៣-២ ដោយការស៊ុតបាល់បញ្ចូលទីពីមុំកែងនៅនាទីទី៨៣។ បន្ទាប់មក Vinicius Jr បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ទៀតនៅចុងម៉ោង ដើម្បីធ្វើឲ្យ Real Madrid កាន់តែកក់ក្តៅក្នុងការយកឈ្នះ Dortmund។
Dortmund បានសម្លឹងមើលដំណើរឆ្ពោះទៅរកការបញ្ចប់ការប្រកួតមិនដែលចាញ់១៤ប្រកួតរបស់ Real Madrid នៅផ្ទះក្នុង Champions League នៅតង់ទី១ ហើយសូម្បីតែនៅលទ្ធផល ២-២ ក្រុមភ្ញៀវក៏មានការស៊ុតពីចម្ងាយយ៉ាងអស្ចារ្យ ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Thibaut Courtois របស់ Real ។
Real បានជួបបញ្ហាវាយលុកក្នុងតង់ទី១ដោយ Kylian Mbappe និង Jude Bellingham ព្យាយាមលេងឲ្យត្រូវចង្វាក់គ្នា បើទោះបីជាខ្សែបម្រើអង់គ្លេសរូបនេះបានវាយបកដើម្បីព្យាយាមរកគ្រាប់បាល់ក៏ដោយ។
នៅទីបំផុត Vinicius Jr ដែលជាអ្នករកគ្រាប់បាល់ Hat-trick ជួយឲ្យក្រុមម្ចាស់ផ្ទះបន្តរកជ័យជម្នះនៅ Champions League។ គ្រាប់បាល់ទី២របស់កីឡាករសញ្ជាតិប្រេស៊ីលគឺគួរអោយចាប់អារម្មណ៍ជាពិសេសជាមួយនឹងខ្សែបម្រើស្លាបដែលបានបញ្ជូនបាល់ឲ្យយ៉ាងល្អចំនួន២គ្រាប់នៅចុងម៉ោង។
ក្រុមរបស់លោក Carlo Ancelotti ឥឡូវនេះបានឈ្នះ២លើក និងចាញ់១លើកក្នុងដំណាក់កាលលីកចំនួនបីរបស់ពួកគេ ដែលផ្តល់ឱ្យពួកគេនូវកំណត់ត្រាដូចគ្នានឹង Dortmund។
ទន្ទឹមនឹងនេះដែរ Gittens នៅអាយុ២០ឆ្នាំ៧៥ថ្ងៃបានក្លាយជាកីឡាករអង់គ្លេសវ័យក្មេងបំផុតដែលអាចរកគ្រាប់បាល់បានទល់នឹងក្រុម Real Madrid ដោយបានបំបែកកំណត់ត្រារបស់ Alan Smith (អាយុ២០ឆ្នាំ និង១២៩ថ្ងៃ) ដែលបានកំណត់ពេលលេងឱ្យ Leeds កាលពីខែមីនា ឆ្នាំ២០០១៕
ដោយ៖ ភារៈ (រូបភាព ៖ BBC)