ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា មានទុក្ខយ៉ាងក្រៀមក្រំបំផុតដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព នាវេលាម៉ោង ១០:៣៥ នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមបានខិតខំប្រឹងប្រែង តស៊ូ និងលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ក្នុងការដឹកនាំធនាគារជាតិនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា ទាំងអស់មានសេចក្ដីសោកស្ដាយយ៉ាងក្រៃលែងចំពោះការបាត់បង់ឥស្សរជនជាថ្នាក់ដឹកនាំរបស់កម្ពុជា ជាទីគោរពស្រឡាញ់មួយរូប និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា