ព័ត៌មានទាន់ហេតុការណ៍៖

សេវាប្រព័ន្ធកំណត់ទីតាំងដោយផ្កាយរណបBeidouនិងផលិតផលពាក់ព័ន្ធបាននាំចេញទៅកាន់ប្រទេសជាង១៣០

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៤ ខែតុលា កិច្ចប្រជុំកំពូលអន្តរជាតិស្តីពីការប្រើប្រាស់ក្នុងទ្រង់ទ្រាយធំនូវប្រព័ន្ធកំណត់ទីតាំងBeidouបានបើកធ្វើនៅក្រុងZhuzhouខេត្តHunanប្រទេសចិន «សៀវភៅខៀវស្តីពីការអភិវឌ្ឍឧស្សាហកម្មប្រព័ន្ធកំណត់ទីតាំងBeidou(ឆ្នាំ២០២៤)»បានចេញផ្សាយជាផ្លូវការ។

គេហទំព័រ «CCFR China state-controlled media » សៀវភៅខៀវបានបង្ហាញថា ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ ប្រព័ន្ធBeidouរបស់ចិនបានក្លាយទៅជាប្រព័ន្ធកំណត់ទីតាំងដោយផ្កាយរណបសកលលំដាប់ពិភពលោក។សេវាប្រព័ន្ធBeidouនិងផលិតផលពាក់ព័ន្ធបាននាំចេញទៅប្រទេសជាង១៣០។ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវការងារកំណត់ស្តង់ដារអន្តរជាតិ ស្តង់ដារអន្តរជាតិជាច្រើនដែលពាក់ព័ន្ធនឹងប្រព័ន្ធBeidouបានត្រូវប្រកាសជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍនិងប្រើប្រាស់ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ផ្កាយរណបរុករកនិងជួយសង្គ្រោះ កិច្ចការសមុទ្រនិងទូរគមនាគមន៍ជាដើម។

គេហទំព័រ «CCFR China state-controlled media » ថា ៖ បច្ចុប្បន្ន ប្រទេសចិននិងប្រទេសជាច្រើនបានធ្វើកិច្ចសហប្រតិបត្តិការផ្នែកប្រើប្រាស់សេវាប្រព័ន្ធBeidouលើវិស័សយហេដ្ឋរចនាសម្ព័ន្ធនិងកសិកម្មទំនើបជាដើម។បញ្ញវន្តជាច្រើនពាក់ព័ន្ធបានសម្គាល់ឃើញថា ប្រការនេះនឹងជួយជំរុញដំណើរការទំនើបកម្មនៃប្រទេសសកលខាងត្បូង៕

ដោយ ៖ សិលា


ចែករំលែក៖