ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាមន្ត្រី គុយ សុផល និងនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះត្រួតពិនិត្យនៃការហាត់សមទីតាំងឈរផែនរបស់កងទ័ព ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យនៃការហាត់សមទីតាំងឈរផែនរបស់កងទ័ព ដើម្បីត្រៀមចូលរួមអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមុខព្រះបរមរាជវាំង។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទូលថ្វាយសារថា ៖ បពិត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបឋម ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និង មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយ ថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ សូម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់មានព្រះរាជសុខភាពល្អពេញបរិបូណ៌ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គស្ដេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដល់ ប្រជាពលរដ្ឋជាកូន ជាចៅរបស់ព្រះអង្គជ្រកកោន ត្រជាក់ត្រជំសុខដុមរមនាជាភិយ្យោភាពតរៀងទៅ។

ក្នុងព្រះបរមរាជវរោកាសដ៏វិសេសវិសាលទាំងនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយនូវ ព្រះសក្ខីកម្មជាវិជ្ជមានរបស់ ព្រះករុណា ថ្លៃវិសេសជាទីគោរពសក្ការៈបំផុត ដែលព្រះអង្គស្ដេចទ្រង់បំពេញព្រះរាជបូជ នីយកិច្ចបម្រើ ជាតិ សាសនា មហាប្រជានុរាស្ត្ររបស់ព្រះអង្គ ប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ និង ព្រះមនុស្សធម៌ដ៏ត្រជាក់ក្សេមក្សាន្តសម្បូរសប្បាយ។ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាន និងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរឹងមាំ ជាមូលដ្ឋានគ្រឹះ

សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយមោទនភាព និងកិត្យានុភាព។
ខណៈនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាទាំងអស់ សូមបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ពិសេសដួងព្រះ វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាល ប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈបំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទ នកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គ លេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ ៕

ដោយ៖ សិលា


ចែករំលែក៖