ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ត្រៀមវាយប្រហារសងសឹកអុីស្រាអែល

ចែករំលែក៖

ភ្លាមៗបន្ទាប់ពីអុីស្រាអែលវាយប្រហារទីតាំងយោធាអុីរ៉ង់ជាច្រើនកន្លែងនៅព្រឹកថ្ងៃទី ២៦ តុលា ប្រភពជិតស្និទ្ធនឹងក្រុងតេអេរ៉ង់បាននិយាយថា ប្រទេសអុីរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប។
ព័ត៌មានដែលបង្ហោះដោយ Tansim បានបញ្ជាក់ថា អុីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីសងសឹកប្រឆាំងនឹងការឈ្លានពានរបស់អុីស្រាអែល ដូចដែលបានប្រកាសពីមុន។ ប្រភពបានបន្ថែមថា គ្មានការងឿងឆ្ងល់ទេថា អុីស្រាអែលនឹងទទួលបានការឆ្លើយតបដ៏ស័ក្តិសមចំពោះទង្វើណាមួយ (ប្រឆាំងនឹងអុីរ៉ង់)។
នៅព្រឹកថ្ងៃសៅរ៍ (ថ្ងៃទី 26 ខែតុលា) ប្រជាជនអុីរ៉ង់បានឮការផ្ទុះជាច្រើននៅក្នុងរដ្ឋធានី Tehran ។ មនុស្សមួយចំនួនបាននិយាយថា ការផ្ទុះត្រូវបានគេឮនៅភាគខាងលិចទីក្រុងតេអេរ៉ង់។
ការផ្ទុះនេះត្រូវបានគេជឿថាបានមកពីការប្រយុទ្ធគ្នារវាងកងកម្លាំងការពារដែនអាកាសរបស់អុីរ៉ង់ និងសកម្មភាពយោធាអ៊ីស្រាអែលនៅក្នុងទីតាំងចំនួនបីជុំវិញទីក្រុងតេអេរ៉ង់។
មុននេះ កាលពីថ្ងៃទី ១ ខែតុលា អុីរ៉ង់បានឆ្លើយតបនឹងការធ្វើឃាតរបស់អុីស្រាអែលទៅលើប្រមុខក្រុមហាម៉ាស់ Ismail Haniyeh អគ្គលេខាធិការ Hezbollah លោក Seyed Hassan Nasrallah និងឧត្តមសេនីយ៍ IRGC Abbas Nilforoushan ដោយការបាញ់មីស៊ីលផ្លោងរហូតដល់ ២០០ គ្រាប់នៅឯមូលដ្ឋានយោធា និងចារកម្មរបស់អុីស្រាអែល។
បន្ទាប់មក មន្ត្រីអុីរ៉ង់បានព្រមានថា អុីស្រាអែលនឹងប្រឈមមុខនឹងទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ និងសមាមាត្រ ប្រសិនបើខ្លួនមានការសងសឹក។
នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអុីរ៉ង់ មេបញ្ជាការកងទ័ពអុីរ៉ង់ ឧត្តមសេនីយ៍ Abdolrahim Mousavi បាននិយាយថា កងកម្លាំងប្រដាប់អាវុធអុីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយការវាយប្រហារដ៏ធ្ងន់ធ្ងរដល់អុីស្រាអែល ក្នុងករណីដែលគូប្រជែងធ្វើខុស។
ប្រទេសជាច្រើនមានការព្រួយបារម្ភថា ការសងសឹកគ្នាទៅវិញទៅមករបស់អុីរ៉ង់ និងអុីស្រាអែលនឹងកើនឡើង ធ្វើឱ្យជម្លោះនៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ៕

ដោយ៖ ធីរីណា(រូប​ថត​៖ tasnim)


ចែករំលែក៖