ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់កំពុងរស់នៅយ៉ាងសុខសាន្តក្នុងព្រះរាជាណាចក្រកម្ពុជាដែលគ្របដណ្តប់ដោយសន្តិភាព ស្ថិរភាពនយោបាយ មានសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមល្អ = លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់ដែលមានខ្លួនដែលមិនហ៊ានចូលទៅកម្ពុជា?

២- ការដែលបាត់ភ្ញៀវទេសចរណ៍ចូលទៅលេងកម្ពុជា = ដោយសារតែពាក្យសំដីនិយាយមិនល្អពីកម្ពុជាដោយសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់?

៣- ប្រទេសដែលថាមានសេរីភាពទូលំទូលាយ = គ្រាន់តែថតជាប់ក្រសួងរដ្ឋនិងជាប់រូបអ្នកផ្សេងក៏មិនបានផងថាវាប៉ះពាល់សិទ្ធិសេរីភាពរបស់អ្នកដទៃ?

៤- ការនិយាយបន្តុះបង្អាប់ស្រុកទេសខ្លួនឯង = គឺជាវប្បធម៌សួរពូជរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម?

៥- ការសារភាពទទួលស្គាល់កំហុសនាំឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានក្រមសីលធម៌នយោបាយចំពោះពលរដ្ឋ មានការលើកលែងប្តឹងផ្តល់ទៅតុលាការ = ដកពាក្យបណ្តឹងពីតុលាការដើម្បីតុលាការបន្តនីតិវិធីលើកលែងការចោទប្រកាន់ដើម្បីសាម៉ីខ្លួនបានរួចខ្លួន។

៦- ការដោះលែងរបស់តុលាការតែងមានលក្ខ័ណ្ឌឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ = បើល្មើសលើលក្ខ័ណ្ឌតុលាការ សាម៉ីជនត្រូវទទួលខុសត្រូវខ្លួនឯង?

៧- ក្រោយពេលមានសេរីភាពហើយ = សាម៉ីជនបានក្លាយជាពលរដ្ឋធម្មតាវិញ ចង់ចូលជាសមាជិកបក្សណាជាសិទ្ធិនយោបាយពលរដ្ឋខ្លួនឯង។

៨- ការបានរួចខ្លួនរបស់ជនជាប់ពិរុទ្ធគឺកើតឡើងដោយលិខិតសុំទោសនិងទទួលស្គាល់កំហុស = អត់មានការសូកប៉ាន់ ទិញទឹកចិត្តអីទេ។

៩- ការថាមានការសូកប៉ាន់ជាលុយកាក់ប្ញតួនាទី = គឺជានិយាយបំផ្លើសផ្ទុយពីការពិត។

១០- គណបក្សប្រជាជនកម្ពុជាមានសមាជិកជាង៧លាន៣សែននាក់ = មិនត្រូវការចំណាយលុយទិញសមាជិកបក្សប្រឆាំងអីទេ ៕ 

ដោយ ៖ សិលា


ចែករំលែក៖