ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានធ្លាក់ទៅក្នុងទឹកលិចបាត់រហូតលង់ស្លាប់ ក្នុងពេលដែលបុរសរូបនេះកំពុងតែបើកកាណូតតែម្នាក់ឯង។ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅតាមប្រឡាយក្បែរជើងកំពង់ឆ្នុកទ្រូ ក្នុងឃុំឆ្នុងទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ភា ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធ និងមានកូនតូចម្នាក់ នៅក្នុងបន្ទុកនិងមានទីលំនៅក្នុងភូមិឃុំខាងលើ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបើកកាណូតបាឡាស្មាច់ របស់ខ្លួនតែម្នាក់ឯង ។ លុះមកដល់ចំណុចកើតហេតុទំនងជនរងគ្រោះវិលមុខឬខ្យល់គរ បានធ្លាក់ពីលើកាណូតលិចទៅក្នុងទឹកបាត់តែម្តង ។ រីឯកាណូតបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបង្កឲ្យមានភ្ញាក់ផ្អើលផងដែរ ។
ក្រោយពីបានឃើញហេតុការណ៍នេះប្រជាពលរដ្ឋបាននាំគ្នាចុះទឹកមុជទឹករាវរកភ្លាមៗដែរ ប៉ុន្តែប្រើរយៈពេលយូរទើបរកឃើញ ពេលឃើញជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ ៕ ចន្ថា
សូមចុចអានបន្ត ៖ ខឹងប្រពន្ធហាមមិនឲ្យផឹកស្រាច្រើន និងមិនអង្គុយហូបបាយជុំគ្នា ចុះពីលើផ្ទះទៅចង.កស្លាប់