ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមិនស្គាល់ម៉ាកបុកបុរសម្នាក់កំពុងជិះ ម៉ូតូរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ២០និង១៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៦ យប់នៅចំណុចផ្លូវកោង ក្នុង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ដមិនស្គាល់ម៉ាកបើកបុកអ្នកជិះម៉ូតូបណ្តាលឲ្យ រងរបួសធ្ងន់ ហើយបើករត់គេចខ្លួនបាត់ ស្រមោលធ្វើឲ្យជនរងគ្រោះជិះម៉ូតូដួលបោកក្បាលឈាមហូរស្រោចសន្លប់ម្នាក់ឯង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូរងរបួសឈ្មោះ ហាយ ទី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះ បើកបរ ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1D-7735 របួសធ្ងន់ (បាក់ឆ្អឹងខ្នងបាក់ជើងឆ្វេងនិងប៉ះពាល់ក្បាលធ្ងន់ធ្ងរ) ហើយតាមព័ត៌មានចុងក្រោយជនរងគ្រោះបាន ស្លាប់ នៅក្នុងមន្ទីរពេទ្យឯកជន៥១៥ ពេលបញ្ជូល ទៅសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងរួច ប្រមូលភស្ដុតាងមករក្សាទុកនៅអធិការដ្ឋានក្រុងស្ទឹងសែន ខណៈរថយន្តបានបើកគេចបាត់ស្រមោលសមត្ថកិច្ចកំពុងស្រាវជ្រាវ ចាប់ជនបើកបរបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់។ សាកសពត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី

kthom (2)

kthom (1)

kthom

kthom (3)


ចែករំលែក៖