ខេត្តរតនគិរី៖ ឪពុកនិងកូនជិះកង់តាមផ្លូវជាតិលេខ៧៦ ត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យឪពុកនិងកូនបាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត ចំណែកអ្នកបើករថយន្តបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលលេខ២៨០-២៨១ ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាអ្នកបើកបររថយន្តបង្កហេតុបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ រថយន្តដែលទុកចោលនោះម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2l- 3951 ។
ប្រភពបន្តថា ជនរងគ្រោះជាឪពុក ឈ្មោះលួន ដែងអាយុ២៦ឆ្ទំាជនជាតិទំពួនមុខរបរកសិករស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកកូនឈ្មោះ ដែង រតនា ភេទប្រុសអាយុ៣ឆ្នាំរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត ្តតែជា អកុសល បានបាត់បង់ជីវិតពាក់កណ្តាល ផ្លូវ។ ជនរងគ្រោះឪពុកកូនមានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ។
បច្ចុប្បន្នរថយន្តនឹងកង់ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកសហការជាមួយ នគរបាលប៉ុស្តិ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីរងចាំ ដោះស្រាយតាមច្បាប់។
ចំពោះសាកសពឪពុកនឹងកូនទាំងពីរសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណីជនជាតិ ទំពួន៕ វុទ្ ឦសាន្ត
សូមអានបន្តទៀត ៖ រថយន្ដមិនស្គាល់ម៉ាកបុកបុរសម្នាក់កំពុងជិះ ម៉ូតូរបួសធ្ងន់