ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង បន្ទះសូឡា និងអំពូលភ្លើង ប្រព្រឹត្តល្មើសកាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ អ៉ី រស្មី ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
គួរជម្រាបជូនថា ជនសង្ស័យគឺជាមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ជាពិសេសគឺលួចខ្សែភ្លើង បន្ទះសូឡា និងអំពូលភ្លើងតាមដងផ្លូវក្នុងភូមិតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ដោយ៖ តារា