ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ៤៥៤គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤​ បានបង្ហាញពី​​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៤៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ២១២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៩៤គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ២៤៤គ្រឿង និងម៉ូតូ ៣៤៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៥៤គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៩៧គ្រឿង និងម៉ូតូ ២៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

តាមរបាយការណ៍លទ្ធផលរយៈពេល៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨,៧៧៧គ្រឿង, រថយន្តធំ ១៤៦គ្រឿង, រថយន្តតូច ៣,២៩៤គ្រឿង, ម៉ូតូ ៥,៣៣៧គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៦៣៧គ្រឿង, រថយន្តធំ ៩៨គ្រឿង, រថយន្តតូច ២,២២២គ្រឿង និងម៉ូតូ ៤,៣១៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖