ព័ត៌មានទាន់ហេតុការណ៍៖

តំណាងចិនអំពាវនាវឱ្យអាមេរិកលុបចោលការដាក់ទណ្ឌកម្មបិទខ្ទប់ចំពោះគុយបា

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី ២៩ខែតុលា តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ បានធ្វើការជជែកដេញដោលជាទូទៅលើបញ្ហា “សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការបិទខ្ទប់ចំពោះគុយបាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ” ។ គេហទំព័រ «CCFR China state-controlled media » តំណាងចិនបានអំពាវនាវឱ្យអាមេរិកលុបចោលការដាក់ទណ្ឌកម្មចំពោះគុយបា។

លោកFu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ការដែលសហរដ្ឋអាមេរិកបានបិទខ្ទប់គ្រប់ជ្រុងជ្រោយចំពោះប្រទេសគុយបាអស់រយៈពេលជាង ៦០ ឆ្នាំបានបណ្តាលឱ្យប្រទេសគុយបាមានការខាតបង់រាប់រយពាន់លានដុល្លារអាមេរិក និងមានគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ទង្វើអនុត្តរភាពបែបនេះប្រាកដជានឹងរងការថ្កោលទោសជាឯកច្ឆ័ន្ទពីសំណាក់សហគមន៍អន្តរជាតិមិនខាន។ ប្រទេសចិនសូមដាស់តឿនជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកធ្វើតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការកំណត់ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីលុបចោលការដាក់ទណ្ឌកម្មបិទខ្ទប់ទាំងស្រុងចំពោះប្រទេសគុយបាភ្លាមៗ  ព្រមនិងដកគុយបាចេញពីបញ្ជីអ្នកជួយឧបត្ថម្ភភេរវកម្ម៕

ដោយ ៖ សិលា


ចែករំលែក៖