ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញផ្នែកយុត្តិធម៍ស្រុកមោងឫស្សី បានចុះអនុវត្តដីកាបង្គាប់របស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ការឃាត់ខ្លួននេះបានធ្វេីឡេីងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេ នីយ៍ឯក ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សីបាន ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ពឿន វ៉ាន់ណេត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទ សមគំនិតក្នុងអំពើធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី០៨ ភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា ម៉ោង១០យប់។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញស្រុក បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ហេីយ៕
ដោយ៖ តារា