ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ម៉ោង១១យប់ថ្ងៃទី៣១​ តុលាចៅ​ ណន សុខហេង​ បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន​ និងក្រុមគ្រួសារវិញហើយ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​បញ្ជាក់នៅព្រឹក​ថ្ងៃសុក្រទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះថា៖​ ម៉ោង១១យប់ថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២៤​ ចៅ​ ណន សុខហេង​ បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូននិង​ ក្រុមគ្រួសារវិញហេីយ​ ក្រោមការរៀបចំរបស់​លោក​ ជួន ណារិន​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ សូមអរគុណគ្រប់តួអង្គពាក់ពន្ធដែលបានចូលរួមដោះស្រាយរឿងនេះពិសេសអរគុណចំពោះបងប្អូនដែលលេងបណ្តាញសង្គមជួយផ្តល់ដំណឹងដល់ខ្ញុំដែលធ្វើឲ្យរឿងនេះដោះស្រាយបានតិចជាង២០ម៉ោង។

បន្ថែមពីនេះ​ សម្ដេច​តេជោ​ ក៏បានជូនពរ ចៅ​ ណន សុខហេង​ និងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ដោយ​៖ តារា​


ចែករំលែក៖