ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់យកខ្សែរឹតកយុវជនម្នាក់បម្រុងប្លន់យកម៉ូតូ តែមិនបានសម្រេច​ បានតែទូរស័ព្ឋម៉ាក iphone6 មួយគ្រឿងហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ យុជនម្នាក់ត្រូវបានជនសង្ស័យពីរនាក់បានធ្វើសកម្មភាពយកខ្សែររឹតកបម្រុងប្លន់ ខណៈដែលបានជិះម៉ូតូជាមួយគ្នា ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅផ្លូវលំភូមិប្រការ សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះ ដែលមានឈ្មោះ ស៊ិន ផាន អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៍ខ្មៅ សេរី ឆ្នាំ២០១៦ មានស្លាកលេខ ភ្នំពេញ 1FX-3663 បានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពី៣ថ្ងៃមុន បានមកលេងបុប៊ីយ៉ែនៅម្តុំផ្សារត្រពាំងថ្លឹង បានស្គាល់ជាមួយនឹងជនសង្ស័យ ពេលនោះជនសង្ស័យបានបបួលរូបគេឲ្យជួយនាំយកម៉ូតូទៅបញ្ចាំនៅម្តុំខ្លាំងរំសេវ បែកគ្នារហូតមកដល់ថ្ងៃកើតហេតុ បានណាត់គ្នាមកលេងបុកប៊ីយ៉ែទៀត នៅទួលពង្រម្តង ហើយរូបគេបាន មកទៀតដោយជនសង្ស័យបានតេប្រាប់រូបគេថា មកតាមផ្លូវវេងស្រេង ព្រោះគេនៅចាំដោយជិះម៉ូតូមកទាំងអស់គ្នា ពេលនោះរូបគេបានមកជួប ហើយបានដឹកជនសង្ស័យចូលមកតាមផ្លូវដីមួយកន្លែង ដែលគេធ្វើជាកាដ្ឋានផ្ទះល្វែង តែមកដល់នោះ ស្រាប់តែជនសង្យ័យបានប្រាប់ថា ឈប់ចុះនោមសិន ដោយមានម្នាក់ទៀតនៅអង្គុយនៅលើម៉ូតូជាមួយរូបគេ បានយកខ្សែរុំជាពីរបីជាន់មករុំករូបគេ ដោយម្នាក់ទៀតបានមកលូកខោប៉ៅយកទូរស័ព្ទមួយគ្រឿង ម៉ាក iphone6 និងទាញយកម៉ូតូទៀត ចៃដន្យមានអ្នកធ្វើសំណង់ក្បែរនោះបានឃើញបានស្រែកឆោឡោឡើងធ្វើអោយជនសង្ស័យទាំងពីរនាក់បានរត់ចូលព្រៃបាត់ ។

បច្ចុប្បន្នជនសង្សយ័ទាំង២នាក់បានរត់ចូលព្រៃគេចខ្លួន ហើយសម្ថតកិច្ចកំពុងតែដាក់កម្លាំងរុករកនៅកន្លែងនោះ ៕ ជីម​ ភារ៉ា​ ដង្កោ

IMG_0432

IMG_0431

IMG_0429

IMG_0364


ចែករំលែក៖