ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាលនាំខ្លួនចោរលួចម៉ូតូទៅចង្អុលបង្ហាញទីតាំងទទួលបញ្ចាំនៅរាជធានីភ្នំពេញរឹបអូសម៉ូតូម៉ាកហុងដាMSXមួយគ្រឿង

ចែករំលែក៖

ខេត្តកណ្តាលៈ ក្រោយពីបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនៅស្រុកស្អាង សមត្ថកិច្ចនគរបាលស្រុកស្អាង, នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត សហការជាមួយនគរបាលរាជធានីភ្នំពេញនិងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាននាំខ្លួនជនសង្ស័យខាងលើនេះទៅចង្អុលបង្ហាញទីតាំងទទួលបញ្ចាំផលចោរកម្មយីហោ “ហ៊ី ទូច” ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៤៧ ផ្ទះលេខ២A សង្កាត់ទឹកល្អក់៣ ខណ្​ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា សហប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការរឹបអូសម៉ូតូមួយគ្រឿងពីទីតាំងទទួលបញ្ចាំខាងលើនេះ ។ ដោយឡែកម្ចាស់ទីតាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាអ្នកចាត់ការតាមនីតិវិធី ។ ម៉ូតូដែលរឹបអូសបាននោះ ម៉ាកហុងដាMSX (ផលិតនៅប្រទេសចិន) ពណ៌ក្រហម គ្មានស្លាកលេខ ។

លោកអធិការបានបន្តថា ម៉ូតូMSXខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យឈ្មោះ កោ ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាម្ចាស់ម៉ូតូនេះ​ ។

លោកវរសេនីយ៍ទោ សេង សុជាតិ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់បានចោរលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង១៧ និង៣០នាទី នៅត្រង់ចំណុចស្ពានកំពង់ស្វាយ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ។ ជនសង្ស័យជាចោរលួចម៉ូតូឈ្មោះ អន អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទៀន-ធូបនៅមុខវាំង ស្នាក់នៅម្តុំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចរឹបអូសវត្ថុតាងម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ1AJ-8980 និងកិច្ចសន្យាបញ្ចាំម៉ូតូមួយគ្រឿងម៉ាកហុងដាMSX ក្នុងតម្លៃ៥២៥ដុល្លា ។

លោកអធិការបានបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យឃើញមានកិច្ចសន្យាបញ្ចាំមួយសន្លឹកនេះ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នង​ការរងនិងជាប្រធានការិយាល័យកណ្តាលយុត្តិធម៌ សុំគោលការណ៍ដឹកនាំកម្លាំង សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត, នគរបាលរាជធានីភ្នំពេញ និងនគរ​បាលនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងទទួលបញ្ចាំផលចោរកម្មយីហោ “ហ៊ី ទូច” ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៤៧ ផ្ទះលេខ២A សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាលទ្ធផលសមត្ថកិច្ចបានរឹបអូសម៉ូតូហុងដាMSXដូចដែលមាននៅក្នុងកិច្ចសន្យាបញ្ចាំ ពីឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាម្ចាស់ទីតាំងខាងលើនេះ ៕ស្អាងជ័យ

res (8)

res (7)

res (6)

res (5)

res (4)

res (3)

res (2)

res (1)

res

res (9)


ចែករំលែក៖