តាមលទ្ធផលនៃការស្ទង់មតិនាពេល កន្លងមកបានបង្ហញឲ្យឃើញថា លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិប តេយ្យជាលើកទី១ចាប់តាំងពីឆ្នាំ១៩៥២ ទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រមកពីគណបក្សសាធារណរដ្ឋ។
សារព័ត៌មាន The Financial Times កាលពីថ្ងៃទី១៨ ខែសីហា បានផ្សាយថា ក្រោយសង្គ្រាមលោកលើកទី២មកទល់ ពេលនេះក្រុមជនជាតិស្បែកសដែលតែងតែគាំទ្រគណបក្សសាធារណរដ្ឋបែរជាងាក មកគាំទ្រគណបក្សប្រជាធិបតេយ្យវិញម្តង។ នៅក្នុងឆ្នាំ២០១២ ក្រុមជនជាតិស្បែកសគាំទ្របេក្ខភាពប្រធានាធិបតីលោក មីតរ៉ូមនី រហូតដល់ទៅ៥៦ភាគរយ ចំណែកបេក្ខភាព អូបាម៉ាទទួលបានតែ៤២ភាគរយប៉ុណ្ណោះ។
ចំណែកនៅក្នុងការបោះឆ្នោតលើកនេះ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រនៅក្នុងរដ្ឋសំខាន់ៗជាច្រើន ក្នុងនោះមានរដ្ឋ Pennsylvania ជាដើម។ តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន Washington Post/ABC poll បានបង្ហាញ ឲ្យឃើញថា ជនជាតិស្បែកសអាមេរិក៥៣ ភាគរយគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ចំណែកលោក ដូណាល់ ត្រាំ វិញមានតែ ៣៧ភាគរយប៉ុណ្ណោះ។ ចំណែកនៅក្នុងរដ្ឋផ្សេងៗជាច្រើនទៀតក៏លោកស្រី ហ៊ីលឡារី គ្លីនតុន នាំមុខលោកត្រាំផងដែរ។
គណបក្សសាធារណរដ្ឋបានស្នើដល់ លោក ត្រាំ និយាយស្តីមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងការឌឺដងនិយាយស្តីប៉ះពាល់ ដល់សតិអារម្មណ៍របស់ពលរដ្ឋដែលធ្វើឲ្យសំឡេងគាំទ្រគណបក្សនេះធ្លាក់ចុះ។
កាលពីបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១២ ក្រុមជនជាតិអាមេរិកស្បែកសមានការគាំទ្រគណបក្សសាធា រណរដ្ឋខ្ពស់ជាងគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែពេលនេះបានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យបារម្ភ។ លើសពីនេះទៅទៀតស្ត្រីនៅអាមេរិកភាគច្រើនគឺចង់បោះឆ្នោតឲ្យលោកស្រីហ៊ីលឡារី គ្លីនតុន ដោយពួកគេចង់មើលឃើញអាមេរិកមានស្ត្រីជាប្រធានាធិបតី ដំបូងបង្អស់របស់ពួកគេ។
កន្លងមកលោក ត្រាំ បានសារភាពថា លោកអាចនឹងបរាជ័យក្រោមថ្វីដៃលោក ស្រី ហីុលឡារី គ្លីនតុន ក្រោយពេលលោក មើលឃើញថា អ្នកគាំទ្រលោកបានចាក ចេញពីលោកបន្តិចម្តងៗ។ ចំណែកអ្នកឯក ទេសផលិតខ្សែភាពយន្តដ៏ល្បីល្បាញរបស់ អាមេរិកលោក Michael Moore បានឲ្យ ដឹងថា លោក ដូណាល់ ត្រាំ មិនចង់ក្លាយ ជាប្រធានាធិបតីនោះឡើយ ហើយលោកកំពុងតែបំផ្លាញយុទ្ធនាការឃោសនារបស់លោកដើម្បីបញ្ចៀសការជាប់ឆ្នោតចូលទៅកាន់សេតវិមាន។
លោក Michael Moore កាលពីថ្ងៃទី ១៧ ខែសីហា បានបញ្ជាក់ថា ការដែល មហាសេដ្ឋីអចលនទ្រព្យរូបនេះចូលរួម ប្រកួតប្រជែងចូលកាន់សេតវិមានគ្រាន់តែជាយុទ្ធសាស្ត្ររបស់លោកប៉ុណ្ណោះ ធ្វើឲ្យពលរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកចាប់អារម្មណ៍ដើម្បីអនាគតអាជីវកម្មរបស់លោក។
កន្លងមកបណ្តាញព័ត៌មាន NBC ធ្លាប់ បានផ្សាយថា លោក ត្រាំ គឺជាតារានៃកម្ម វិធីទូរទស្ស The Apprentice ។ លោក Michael Moore បញ្ជាក់ថា លោក ដូណាល់ ត្រាំ បន្តសកម្មភាពរបស់លោកដើម្បីលើក កម្ពស់កេរ្តិ៍ឈ្មោះរបស់ខ្លួននិងឥទ្ធិពលនៅក្នុងសង្គម និងដើម្បីរកប្រាក់តែប៉ុណ្ណោះ។ អ្វីដែលលោក ត្រាំ បានធ្វើនាពេលនេះ លោកដឹងយ៉ាងច្បាស់ថា មានពលរដ្ឋអាមេរិករាប់សិបលាននាក់បានគាំទ្រលោក ទើបក្លាយជាបក្ខភាពប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋប្រកួតប្រជែង។ ទាំង នោះហើយដែលជាមោទនភាពរបស់លោក ដែលជាអ្នកជំនួញម្នាក់បែរជាយកឈ្នះអ្នកនយោបាយសំខាន់ៗនៅក្នុងគណបក្ស។
នៅពេលនេះដែរលោក ត្រាំ កំពុងតែ បាត់បងការគាំទ្រជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកនយោបាយអាមេរិក។ សកម្មភាពខាងលើរបស់លោក ត្រាំ ធ្វើឲ្យ គេដាក់សំណួរសួរតើគណបក្សសាធារណ រដ្ឋនឹងបោះឆ្នោតដកតំណែងបេក្ខភាពប្រធា នាធបិតីរបស់លោក ត្រាំ ដែរឬទេ? ក្នុង ពេលដែលការបោះឆ្នោតជិតមកដល់ ហើយ លោក ត្រាំ កំពុងតែបាត់បង់សំឡេងគាំទ្រ បង្កើតរឿងមិនល្អសម្រាប់គណបក្សសាធារណរដ្ឋ ៕ ម៉ែវ សាធី