ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកផលិតអាវុធ Laser សម្រាប់កម្ទេចកាំជ្រួចមីស៊ីលល្បឿនលឿនរបស់សត្រូវ

ចែករំលែក៖

ក្រសួងការពារជាតិអាមេរិកកំពុងតែផលិតអាវុធ Laser ដ៏ទំនើបសម្រាប់បាញ់ កម្ទេចកាំជ្រួចមីស៊ីលល្បឿនលឿនរបស់សត្រូវដែលអាចឆ្លងផុតខែលការពារមីស៊ីល របស់អាមេរិកបានតែមិនអាចឆ្លងផុតពីអាវុធ Laser នេះឡើយ។

យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនឹងត្រូវបំពាក់មីស៊ីល Laser ដ៏ទំនើប នោះ ។ អាវុធបែបនេះត្រូវបានអាមេរិកសាកល្បងដោយជោគជ័យហើយមានល្បឿនរហូតដល់ទៅ Mach 10 (ស្មើនឹង ៣.៤០០ម៉ែត្រក្នុងមួយវិនាទី) ក្នុងមួយ​នាទី​អាវុធ Laser បាញ់កម្ទេចគោលដៅនៅចម្ងាយជាង២០០គីឡូម៉ែត្រ។ ការសម្រេច ផលិតអាវុធ Laser សម្រាប់កម្ទេចមីស៊ីល របស់សត្រូវកើតឡើងក្រោយពេលដែលមហាអំណាចទី១របស់អាមេរិកកំពុងតែរងការគំរាមកំហែងពីមីស៊ីលឆ្លងទ្វីបល្បឿនលឿនរបស់ចិននិងរុស្ស៊ីដែលអាចបាញ់ទម្លុះរនាំងការពារអាមេរិកបាន។

បច្ចុប្បន្នអាមេរិកមានខែលមីស៊ីលការពារដល់ទៅពីរប្រភេទគឺទីមួយមីស៊ីល THAAD និងទីពីរគឺអាវុធ Laser នេះឯង។ នៅពេលដែលមីស៊ីល THAAD មិនអាចរារាំងមីស៊ីលសត្រូវហោះចូលទឹកដីអាមេរិកនោះនៅមានអាវុធ Laser ជាអ្នក កម្ទេច។ អាវុធ Laser គឺមានល្បឿនលឿនបំផុតគ្មានអាវុធណាគេចផុតនោះឡើយ។

ការប្រកាសប្រើប្រាស់អាវុធ Laser របស់ អាមេរិកកើតឡើងក្រោយពេលដែលចិន និងរុស្ស៊ីបានប្រកាសថា បានត្រៀមលក្ខណៈ រួចរាល់សម្រាប់ធ្វើសង្គ្រាមបរមាណូ ហើយការធ្វើសង្គ្រាមនោះគ្មានប្រទេសណាក្រៅពីអាមេរិកនោះឡើយ ។ ទាំងនោះហើយ ទើបអាមេរិកបង្ហាញអាវុធ Laser ដែលជាសារគំរាមដល់ប្រទេសចង់ធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ ពេលនេះមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់សត្រូវមិនអាចហោះចូលទឹកដីអាមេរិកបានឡើយ។ ចំណែកអាមេរិកវិញទៅដល់គ្រប់ទីកន្លែង។

កន្លងមកក្រុមចារកម្មអាមេរិកបានឲ្យដឹងថា រុស្ស៊ីបានសាងសង់ “លេណដ្ឋាន” (Boong-Ke)ថ្មីសម្រាប់ការពារពេលមានសង្គ្រាមបរមាណូកើតឡើង។

អង្គការចារកិច្ចអាមេរិកពេលថ្មីៗនេះ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូទើបតែបានសាងសង់លេណដ្ឋានថ្មីៗជាច្រើន នៅទូទាំងប្រទេសរុស្ស៊ីដើម្បីទប់ស្កាត់ពេល មានសង្គ្រាមបរមាណូកើតឡើងក្នុងពេលអនាគត។

បច្ចុប្បន្នអាមេរិកនិងរុស្ស៊ីកំពុងតែដោះស្រាយឃ្លាំងអាវុធបរមាណូរបស់ខ្លួនក្រោយ សង្គ្រាមលោកលើកទី២បានបញ្ចប់ ។ បើទោះបីបែបណាក្តីរុស្ស៊ីកំពុងតែបង្កើនការផលិតកាំជ្រួចមីស៊ីលដើម្បីត្រៀមលក្ខណៈសម្រាប់សង្គ្រាមថ្មីជាទ្រង់ទ្រាយធំកើត ឡើង។

លេណដ្ឋានរាប់រយត្រូវបានសាងសង់ឡើងនៅទូទាំងប្រទេសរុស្ស៊ីដែលអាចការពារគ្រាប់បែកបរមាណូបាន។ ទាំងនោះបង្ហាញឲ្យឃើញថា រុស្ស៊ីកំពុងតែត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ បើសង្គ្រាមកើតឡើង អាមេរិកនិងរុស្ស៊ី មានមួយនឹងត្រូវរលាយចេញពីផែនដីនេះមិនខាន។

នៅពេលនេះមិនមានព័ត៌មានស្តីពីទីតាំងដែលបានសាងសង់លេណដ្ឋាន នោះឡើយ ។ លោក Mark Shnider អតីតមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយបរមាណូបានឲ្យដឹងថា យុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ីគឺការពារពលរដ្ឋគេចផុតពីសង្គ្រាមបរមាណូ ដែលអាចកើតឡើង។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាទីក្រុងមូស្គូអាចនឹងជំរុញឲ្យមានសង្គ្រាមបែបនេះកើតឡើង។

លោក Mark Shnider បញ្ជាក់ទៀតថា រុស្ស៊ីត្រៀមលក្ខណៈសម្រាប់សង្គ្រាមជាទ្រង់ទ្រាយធំក្នុងនោះមានសង្គ្រាមបរមាណូ ជាដើម។ ការការពារបែបនេះអាចជួយឲ្យរុស្ស៊ីរក្សាបានចំនួនពលរដ្ឋបើមានសង្គ្រាមបរមាណូកើតឡើង ។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីបានជំរុញឲ្យបង្កើតគ្រាប់បែកបរមាណូធុនតូចដែលអាចវាយប្រហារចំគោលដៅខ្ពស់។

ក្រៅពីរុស្ស៊ីកន្លងមកចិនក៏បានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេសត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោកបញ្ជាក់ ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹង កើតមានឡើងគ្រប់ពេលវេលា៕ ម៉ែវ សាធី

C-Music-Elbit-Simulation

aa

590721

1_TLOH

hqdefault


ចែករំលែក៖