ខេត្តកំពង់ស្ពឺ ៖ ទីបំផុត ! ជនដៃដល់និង បក្ខពួក សរុប ចំនួន ៣ នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនពី បទធ្វើគុតសង្ឃ ធុត ង្គ ១ អង្គ កាលពីថ្ងៃ ទី១៦ ខែតុលា ឆ្នាំ ២០២៤កន្លង ទៅ វេលាម៉ោង ប្រមាណ១១ និង៤០នាទី នៅវត្តពុទ្រារាម ស្ថិត ក្នុងភូមិ ក្រាំងព្នៅ ឃុំ អូរ ស្រុក ភ្នំស្រួច ។ ព្រះសង្ឃដែល ត្រូវគេធ្វើគុត នាម គាត សម្បត្តិ ហៅ ទូច ព្រះជន្ម ៤២ ឆ្នាំ ដោយទទួលអនិច្ចធម្មនៅខាងមុខ អាស្រមតែម្តង ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវរហូតកំណត់បាន អត្តសញ្ញាណជនសង្ស័យ និង អ្នកជាប់ពាក់ព័ន្ធក្នុងករណី ខាងលើ ។
លុះមកដល់ ថ្ងៃ ទី ៣០ខែតុលា ឆ្នាំ២០២៤ កម្លាំង សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ រួមមាន ៖
១- ឈ្មោះ មោគ ម៉េង ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជាជន ដៃដល់ ។
២- ឈ្មោះ ពោន ស្រីអូន ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជា ប្រពន្ធ ជនដៃដល់ ។
៣- ឈ្មោះ លន់ ស្រីនាង អាយុ ៣២ ឆ្នាំ ជាប្អូនស្រី របស់ប្រពន្ធជនដៃដល់ ។
ចំពោះ វត្ថុតាង ដែលបានដកហូតមាន៖ ព្រះពុទ្ធ បដិមាមួយ ចំនួន វត្ថុ ស័ក្តិសិទ្ធិ មួយចំនួន និង ស្បង់ចីវរ ដែលប្រើសម្រាប់រឹត.ក ។
ផ្អែកតាមការបំភ្លឺរបស់លោកយាយ ពោន ស្រិន ជា ម្តាយក្មេក របស់ជនដៃដល់ ថាករណីឃាតកម្ម លើភិក្ខុសង្ឃ នាម គាត សម្បត្តិ ហៅ ទូច នេះ គឺ កូនប្រសា របស់គាត់ឈ្មោះ មោគ ម៉េង ជាអ្នកធ្វើគុត ហើយមូលហេតុ កើតឡើងពីការ ប្រចណ្ឌ ។
គាត់បន្ដថា បន្ទាប់ពីថ្ងៃធ្វើ កកម្មភាពរួច កូនប្រសា គាត់ ម្នាក់ នេះ បានមកផ្ទះនៅខេត្តព្រៃវែង ដោយមុខមាត់ មាន សភាពស្លេកស្លាំង ដូចជាមិនបានដេក ។ កន្លងមកឈ្មោះ មោគ ម៉េង ជាកូនប្រសា រូបនេះ បាន និយាយ គំរាម កូនស្រី គាត់ ឈ្មោះ ពោន ស្រីអូន ថា « បើថ្ងៃណាមួយ អញ ឃើញច្បាស់ អញ នឹង សម្លាប់ ដាក់ ចូល មេរុ បូជា ទាំង២ ហើយ » ៕
ដោយ ៖ សិលា